ព័ត៌មានអន្ដរជាតិ
ចិន ត្រៀមសាងសង់មូលដ្ឋាននៅមាត់ឆ្នេរដើម្បីបាញ់រ៉ុកកែតចេញពីសមុទ្រ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសចិនកំពុងសាងសង់មូលដ្ឋានមួយនៅលើឆ្នេរភាគខាងកើតដែលនឹងអនុញ្ញាតឲ្យខ្លួនបាញ់រ៉ុកកែតចេញពីសមុទ្រ។
លោក Wang Zhanyu អនុប្រធាននៃបណ្ឌិត្យសភាបច្ចេកវិទ្យាបាញ់បង្ហោះយានចិនបាននិយាយថា មូលដ្ឋាននៅជិតទីក្រុង Haiyang ក្នុងខេត្ត Shandong នឹងបន្ថែមលើទីតាំងដែលមានស្រាប់ចំនួន៤ដែលមួយស្ថិតនៅលើកោះ Hainan និងមូលដ្ឋានផ្សេងទៀតនៅតំបន់ដាច់ស្រយាល Gansu, ខេត្ត Sichuan និងខេត្ត Shanxi។

លោក Wang បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua កាលពីថ្ងៃពុធថា “ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មអាកាសចរណ៍ពាណិជ្ជកម្ម តម្រូវការសម្រាប់ការបាញ់បង្ហោះកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយការបាញ់រ៉ុកកែតចេញពីសមុទ្រគឺជាការបន្ថែមដ៏មានឥទ្ធិពលមួយដល់ការបាញ់បង្ហោះលើដីដូចទម្លាប់”។
កាលពីខែមិថុនាឆ្នាំមុន ចិនបានក្លាយជាប្រទេសដំបូងគេដែលគ្រប់គ្រងនិងដំណើរការមូលដ្ឋានបណ្តែតទឹកបាញ់រ៉ុកកែតចេញពីសមុទ្រនៅពេលកាំជ្រួច Long March 11 បានហោះចេញពីទីតាំងមួយក្នុងសមុទ្រលឿងក្បែរមូលដ្ឋានថ្មីដោយផ្ទុកផ្កាយរណបចំនួន៥គ្រឿងនិងយានពិសោធន៍ចំនួន២គ្រឿង។

នៅខែកញ្ញាឆ្នាំនេះ ប្រទេសចិនបានធ្វើការបាញ់បង្ហោះស្រដៀងគ្នានេះដោយបានបញ្ជូនផ្កាយរណបចំនួន៩គ្រឿងចូលទៅក្នុងទីអវកាសនៅក្នុងបេសកកម្មមួយដែលត្រូវបានសាទរថាជា “ជំហានដ៏សំខាន់” ដោយនាយកមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan លោក Li Zongli។
បន្ទាប់ពីបេសកកម្មលើកដំបូង មន្រ្តីអវកាសបាននិយាយថា ពួកគេសង្ឃឹមថា ការបាញ់បង្ហោះចេញពីសមុទ្រអាចជួយកាត់បន្ថយការចំណាយនិងហានិភ័យនៃការបញ្ជូនរ៉ុកកែតចូលទៅក្នុងលំហអាកាសដោយវានឹងផ្តល់នូវភាពបត់បែនកាន់តែច្រើនលើជម្រើសនៃទីតាំងបាញ់បង្ហោះនិងកាលបរិច្ឆេទ។

ការបាញ់បង្ហោះចេញពីសមុទ្រក៏អាចកាត់បន្ថយហានិភ័យនៃកម្ទេចកម្ទីធ្លាក់លើតំបន់ដែលមានប្រជាជនរស់នៅច្រើននិងអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រជ្រើសរើសគន្លងបាញ់បង្ហោះបានច្បាស់លាស់ផងដែរ។
ទីតាំងថ្មីនេះគឺជាផ្នែកនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដែលត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនផលិតរ៉ុកកែតចិននិងរដ្ឋាភិបាលក្រុង Haiyang កាលពីថ្ងៃពុធ។

ជាមួយនឹងការវិនិយោគក្នុងទំហំទឹកប្រាក់២៣ពាន់លានយ័ន (ប្រហែល៣.៥ពាន់លានដុល្លារអាមេរិក), គម្រោង Oriental Aerospace Harbour គឺបូករួមបញ្ចូលទាំងមូលដ្ឋានឧស្សាហកម្មលំហអាកាស កំពង់ផែសម្រាប់ការបាញ់រ៉ុកកែតចេញពីសមុទ្រនិងទីតាំងទេសចរណ៍លំហអាកាសផងដែរ។
មូលដ្ឋាននេះនឹងអាចផលិតរ៉ុក្កែតបានចំនួន២០គ្រាប់ជារៀងរាល់ឆ្នាំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ អ៊ីស្រាអែលទទួលនាវាចម្បាំងទំនើបបំផុតរបស់ខ្លួន ស្របពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


