ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ វៀតណាម ថា ឆ្នាំក្រោយ កូវីដ នឹងក្លាយជាជំងឺធម្មតា ស្រដៀង ផ្ដាសាយ
អ្នកជំនាញព្យាករណ៍ថា ជំងឺកូវីដ ១៩ អាចចេញពីរោគរាតត្បាតទៅជាជំងឺធម្មតានៅក្នុងប្រទេសវៀតណាម ពោលស្រដៀងទៅនឹងជំងឺគ្រុនផ្តាសាយតាមរដូវនៅដើមឆ្នាំ ២០២២ ។
ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងបច្ចុប្បន្នរបស់ប្រទេសវៀតណាម លោក Nguyen Huy Nga អតីតប្រធានអគ្គនាយកដ្ឋានឱសថ បាននិយាយថា ជំងឺរាតត្បាតអាចបញ្ចប់នៅឆ្នាំ ២០២២ ឬ ២០២៣ ប៉ុន្តែនឹងមិនត្រូវបានកម្ចាត់ទាំងស្រុងនោះទេ ។ លោកបានបន្តថា ផ្ទុយទៅវិញ វាអាចនឹងក្លាយទៅជាជំងឺឆ្លងស្រដៀងនឹងជំងឺផ្ដាសាយតាមរដូវ ។
ទន្ទឹមនោះ លោក Do Van Dung ប្រធាននាយកដ្ឋានសុខភាពសាធារណៈនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថាន HCMC ក៏បានរំពឹងដែរថា ជំងឺកូវីដ ១៩ នឹងក្លាយទៅជាជំងឺធម្មតានៅក្នុងប្រទេសវៀតណាមនៅត្រីមាសទីពីរនៃឆ្នាំ ២០២២ ដោយសារយុទ្ធនាការចាក់វ៉ាក់សាំង ។
លោក Dung បាននិយាយថា “នៅពេលដែលប្រហែល ៩០ ភាគរយនៃចំនួនប្រជាជនត្រូវបានចាក់វ៉ាក់សាំង ស្ថានភាពកូវីដនឹងចុះខ្សោយជាងជំងឺផ្តាសាយ ហើយវ៉ាក់សាំងផ្តាសាយធម្មតាមានប្រសិទ្ធភាពទាបជាងវ៉ាក់សាំងកូវីដ” ។
លោក Dung បញ្ជាក់ថា មនុស្សជាច្រើនមិនបានទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនផ្តាសាយទេ ដោយសារពួកគេមិនសូវខ្វាយខ្វល់ច្រើនពីជំងឺផ្ដាសាយ ប៉ុន្តែជំងឺកូវីដ ១៩ គឺជាពូជផ្សេង ។
លោកបាននិយាយថា “ជំងឺគ្រុនផ្តាសាយកើតមានយូរណាស់មកហើយ ហើយមនុស្សបានឆ្លងច្រើនដងពេញមួយជីវិតរបស់ពួកគេ ដូច្នេះវាទំនងជាមិនសូវមានសភាពធ្ងន់ធ្ងរនោះទេ ។ ក្នុងរយៈពេលវែង កូវីដ ១៩ អាចក្លាយជាជំងឺឆ្លងដូចជំងឺគ្រុនផ្តាសាយ ហើយអត្រាមរណភាពអាចទាបជាងជំងឺគ្រុនផ្តាសាយ ប្រសិនបើមនុស្សត្រូវបានចាក់វ៉ាក់សាំងពេញលេញ ។
ចំណែកលោក Truong Huu Khanh ទីប្រឹក្សានៃមន្ទីរពេទ្យកុមារបាននិយាយថា នៅពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងឈានដល់ជាង ៩០ ភាគរយនោះ កូវីដនឹងក្លាយទៅជាជំងឺធម្មតា ហើយបន្ទាប់មកមនុស្សអាចត្រូវបានព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ អ្នកទេសចរ កម្ពុជា ចង់ទៅលេង វៀតណាម ត្រូវរង់ចាំរហូតដល់ ឆ្នាំក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


