ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្នការនាំចូល! វៀតណាម កំពុងផ្ទុះខ្លាំងជំងឺប៉េស្តជ្រូកអាហ្រ្វិក
រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ហើយកំពុងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មកសិកម្មក្នុងស្រុក ដោយបង្ខំឲ្យមានការសម្លាប់ជ្រូក ៣ ដងនៃចំនួនសត្វជ្រូកដែលបានសម្លាប់កាលពីឆ្នាំមុន ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្ទុះឡើងនេះកំពុងវិវឌ្ឍក្នុងលក្ខណៈស្មុគស្មាញ និងកំពុងគំរាមកំហែងក្នុងទ្រង់ទ្រាយធំ” ។
រដ្ឋាភិបាលបាននិយាយថា ការផ្ទុះឡើងនៅឆ្នាំនេះបានរីករាលដាលដល់តំបន់ចំនួន ២,២៧៥ ក្នុងទីក្រុងចំនួន ៥៧ ក្នុងចំណោមទីក្រុង និងខេត្តចំនួន ៦៣ របស់ប្រទេសនេះ ហើយរហូតមកដល់ពេលនេះអាជ្ញាធរបានសម្លាប់សត្វជ្រូកចំនួន ២៣០,០០០ ក្បាល ។

ប្រទេសវៀតណាមបានរាយការណ៍ករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកជាលើកដំបូងក្នុងចំណោមហ្វូងជ្រូករបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ ។
ជំងឺនេះបានបង្ខំឲ្យមានការសម្លាប់ប្រហែល ២០ ភាគរយនៃហ្វូងជ្រូករបស់វៀតណាម ហើយតម្លៃសាច់ជ្រូកក្នុងស្រុកបានកើនឡើងទ្វេដងគិតត្រឹមដើមឆ្នាំមុន ។

ក្រោយមកការរាតត្បាតនេះបានថយចុះ ក្នុងអំឡុងពេលនៅចុងឆ្នាំមុន និងដើមឆ្នាំនេះ ដែលអនុញ្ញាតឱ្យប្រទេសនេះបង្កើនហ្វូងសត្វជ្រូករបស់ខ្លួនឡើងវិញ ។
គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែជារឿយៗអាចបណ្តាលឲ្យជ្រូកស្លាប់ ។ វាមានដើមកំណើតនៅទ្វីបអាហ្រ្វិក មុនពេលរីករាលដាលដល់ទ្វីបអឺរ៉ុប និងអាស៊ី ហើយបានសម្លាប់ជ្រូករាប់រយលានក្បាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ អ្នកជំនាញ វៀតណាម ថា ឆ្នាំក្រោយ កូវីដ នឹងក្លាយជាជំងឺធម្មតា ស្រដៀង ផ្ដាសាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


