ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស ភូមា ដែលកំពុងធ្វើទស្សនកិច្ចនៅ កម្ពុជា នាពេលនេះ តើលោកជានរណា?
លោក Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសភូមាកំពុងបំពេញទស្សនកិច្ចក្នុងលក្ខណៈពិសេសសមួយនៅ ក្នុងប្រទេសកម្ពុជា ។ នៅ ព្រឹកថ្ងៃអង្គារនេះ លោកមានជំនួបពិភាក្សាការងាររដ្ឋមន្រ្តីការបរទេសកម្ពុជា លោកប្រាក់ សុខុន ហើយបន្ទាប់មកនឹងចូលជួបសម្តែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ វិមានសន្តិភាព ។

លោក Wunna Maung Lwin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅ កម្ពុជារយៈពេល ២ ថ្ងៃគឺចាប់ពីថ្ងៃទី ៦ ដល់ ៧ ខែធ្នូ ឆ្នាំ២០២១ នេះ គឺជាអ្នកនយោបាយភូមា និងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់រដ្ឋាភិបាលកំពុងកាន់អំណាចលោក Min Aung Hlaing ។
លោកត្រូវបានតែងតាំងដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បន្ទាប់ពីរដ្ឋប្រហារមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ។ លោកក៏បានបម្រើការជារដ្ឋមន្ត្រីការបរទេសទី ១៩ នៃប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៦ ក្រោមការតែងតាំងរបស់អតីតប្រធានាធិបតីលោក Thein Sein ។

នៅ ក្នុងការបោះឆ្នោតសកលឆ្នាំ ២០២០ លោក Wunna Maung Lwin បានចាញ់គូប្រជែងរបស់លោកមកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី គឺលោក Kyaw Htwe ។
ប៉ុន្តែក្រោយរដ្ឋប្រហារឆ្នាំ ២០២១ លោក Min Aung Hlaing បានតែងតាំងគាត់ជារដ្ឋមន្ត្រីការបរទេស ហើយកាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក Wunna Maung Lwin បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Retno Marsudi នៅ ប្រទេសថៃ ។ ពេលនោះ លោកក៏បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ផងដែរ ក្នុងដំណើរទៅ បរទេសជាលើកដំបូងរបស់សមាជិកគណៈរដ្ឋមន្ត្រីយោធាមីយ៉ាន់ម៉ា ។

គួរបញ្ជាក់ថា លោកបានចូលបម្រើការងារការទូតមីយ៉ាន់ម៉ានៅ ឆ្នាំ ២០០០ បន្ទាប់ពីកាន់ការងារដ៏យូរនៅ ក្នុងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាពីឆ្នាំ ១៩៧១ ដល់ឆ្នាំ ១៩៩៨ ។
មុនពេលដែលកាន់តំណែងនាពេលបច្ចុប្បន្ននេះ លោកបានបម្រើការជាអគ្គនាយកនៃក្រសួងកិច្ចការព្រំដែនមីយ៉ាន់ម៉ាពីខែកក្កដា ឆ្នាំ ១៩៩៨ ដល់ខែកញ្ញា ឆ្នាំ ២០០០, ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសអ៊ីស្រាអែលពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០១, ប្រទេសបារាំងពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៤, បែលហ្ស៊ិក និងសហភាពអឺរ៉ុបពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ និងជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ (UN) នៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីសពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ សម្ដេចតេជោ នឹងជួប រដ្ឋមន្ត្រីការបរទេសភូមា ដើម្បីពិភាក្សាពីវិបត្តិនៅ ក្នុងប្រទេសនេះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន