ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់ពលរដ្ឋឲ្យប្រយ័ត្ន! ជំងឺផ្តាសាយមួយប្រភេទ ឆ្លងមនុស្សកាន់តែច្រើន
អាជ្ញាធរសុខាភិបាលនៅខេត្ត ក្វាងទុង ភាគខាងត្បូងប្រទេសចិន បានឲ្យដឹងនៅថ្ងៃសៅរ៍ទី១១ខែធ្នូនេះថា មនុស្សឆ្លងជំងឺផ្តាសាយបក្សីប្រភេទ H5N6 មួយករណី ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Huizhou។
គណៈកម្មការសុខាភិបាលខេត្តក្វាងទុងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នៅដំណាក់កាលនេះ អ្នកជំនាញ បានចាត់ទុកហានិភ័យនៃការឆ្លង មានកម្រិតទាប។

ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញបានណែនាំ ប្រជាពលរដ្ឋឲ្យរក្សាការប្រុងប្រយ័ត្ន និងចាត់វិធានការបង្ការដូចជា ចៀសវាងការទៅផ្សារលក់សត្វបក្សីរស់ ដោយសារការឆ្លងមេរោគ H5N6 និង H9N2 ទំនងជាកើតឡើងក្នុងរដូវរងា និងរដូវផ្ការីក។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា បុរសអាយុ៦៨ឆ្នាំដែលឆ្លងមេរោគនេះ កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ឆ្នាំនេះ ចំនួនមនុស្សនៅក្នុងប្រទេសចិនដែលឆ្លងជំងឺផ្តាសាយបក្សីប្រភេទ H5N6 បានកើនឡើង ដែលជាហេតុបង្កឲ្យមានក្តីព្រួយបារម្ភក្នុងចំណោមអ្នកជំនាញមួយចំនួន ដែលនិយាយថា មេរោគឆ្លងពីមុន ហាក់ដូចជាផ្លាស់ប្តូរ ហើយអាចឆ្លងដល់មនុស្សកាន់តែច្រើន។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលក្នុងតំបន់ និងអង្គការសុខភាពពិភពលោកបានឲ្យដឹងថា អ្នកឆ្លងជំងឺ H5N6 ជាច្រើនក្នុងប្រទេសចិន បានស្លាប់នៅឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចិន មិនរស់ជាមួយកូវីដទេ ហើយប្រាប់ឲ្យត្រៀមចាក់វ៉ាក់សាំង ពេញមួយជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


