ព័ត៌មានអន្ដរជាតិ
មកស្គាល់ប្រធានាធិបតី វៀតណាម ង្វៀន សួនហ្វុក ដែលកំពុង ទស្សនកិច្ចនៅ កម្ពុជា ពេលនេះ (មានវីដេអូ)
គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយប្រធានរដ្ឋលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានអញ្ជើញមកដល់ និងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាហើយ ។

លោក ង្វៀន សួនហ្វុក នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី, ចូលជួបសម្ដែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ង្វៀន សួនហ្វុក ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ២ ថ្ងៃគឺចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ នេះគឺជាអ្នកនយោបាយវៀតណាម ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានាធិបតីវៀតណាម ។

លោក ង្វៀន សួនហ្វុក បានសិក្សានៅសកលវិទ្យាល័យសេដ្ឋកិច្ចជាតិទីក្រុងហាណូយផ្នែកគ្រប់គ្រងសេដ្ឋកិច្ចចន្លោះឆ្នាំ ១៩៧៣ និង ១៩៧៨ បន្ទាប់មកលោកបានសិក្សាផ្នែកគ្រប់គ្រងរដ្ឋបាលនៅបណ្ឌិតសភារដ្ឋបាលជាតិវៀតណាម ។
ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ១៩៧៩ លោកបានធ្វើការឲ្យក្រុមប្រឹក្សាសេដ្ឋកិច្ចខេត្ត Quang Nam-Da Nang ហើយពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩៣ លោក ហ្វុក បានចាប់ផ្ដើមបម្រើការជាបុគ្គលិក មុនពេលឡើងកាន់តំណែងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam-Da Nang ក្រោយពីបានក្លាយជាសមាជិកបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ១៩៨៣ ។

បន្ទាប់មកលោក ហ្វុក បានបម្រើការក្នុងតួនាទីជាច្រើនរួមទាំងប្រធានខេត្ត ប្រធានការិយាល័យរដ្ឋាភិបាល មុនពេលក្លាយជាឧបនាយករដ្ឋមន្ត្រីពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៦ ។
ទន្ទឹមនោះលោក ង្វៀន សួនហ្វុក ក៏ជាសមាជិកពេញសិទ្ធិនៃរដ្ឋសភាផងដែរ ដោយបម្រើក្នុងអាណត្តិទី ១១ ទី ១២ ទី ១៣ និងទី ១៤ ។ លោកត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសអស់រយៈពេល ៥ ឆ្នាំ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ រថយន្តដឹកផ្លែឈើ វៀតណាម រាប់ពាន់គ្រឿងជាប់នៅព្រំដែន ចិន កំពុងភ័យស្អុយរលួយ (មានវីដេអូ)
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


