Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញអ្នកឆ្លង អូមីក្រុង ឡើងដល់ ៣ខ្ទង់ (មានវីដេអូ)

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ថៃ ហៅកាត់ CCSA បានបញ្ជាក់នៅថ្ងៃពុធទី២២ខែធ្នូនេះថា ប្រទេសថៃបានរកឃើញករណីវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង សរុប ១០៤ ករណីហើយគិតត្រឹមពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Sumanee Wacharasint នៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា ភាគច្រើននៃករណី អូមីក្រុង គឺទទួលការព្យាបាលរួចហើយ ខណៈអ្នកខ្លះក៏បានជាសះស្បើយហើយដែរ។

អ្នកធ្វើដំណើរចំនួន១៨២,៥៧៨នាក់ បានមកដល់ប្រទេសថៃក្នុងខែនេះ ដោយក្នុងនោះមាន ១០,៧៥៩នាក់ទើបតែមកដល់កាលពីថ្ងៃអង្គារម្សិលមិញ។

ក្នុងចំណោមពួកគេ មានមនុស្ស ៩,៤៧៩នាក់បានមកដល់ក្រោមគម្រោង “Test & Go” ចំណែក ១,១៤០នាក់ បានមកដល់ក្រោមគម្រោង “Sandbox”។ ការឆ្លងក្នុងចំណោមអ្នកមកដល់ក្រោមគម្រោង “Test & Go” ភាគច្រើនគឺអ្នកមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរុស្ស៊ី។

គួរបញ្ជាក់ថា បច្ចុប្បន្ន វីរុសបំប្លែងខ្លួន អូមីក្រុង បានរីករាលដាលដល់ប្រទេសចំនួន ៩៥ ហើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ អ្នកជំនាញថៃ ព្រមានថា អូមីក្រុង នឹងរាលដាលពេញប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម