ជីវិតកម្សាន្ដ
ឈានដល់វ័យ ៤៣ ឆ្នាំ គ្រាន់តែប្ដូរម៉ូដសក់ថ្មី តួនាងឡាំយ៉ង ប្លែកមើលសឹងមិនស្គាល់
អតីតតួឯកស្រីក្នុងរឿង “វាសនានាងឡាំយ៉ង” បច្ចុប្បន្ននេះមានអាយុ៤៣ឆ្នាំទៅហើយ ប៉ុន្តែក្រឡេកមើលទៅលើសម្រស់របស់នាងវិញ ហាក់មិនប្រែប្រួលទៅតាមវ័យទាល់តែសោះ។ ស្របពេលដែលពេលវេលាកាន់តែទៅមុខ Nune Woranuch នៅមានសម្រស់ក្មេងជាងវ័យលើសមុនទៀត។

ជាក់ស្ដែងកាលពីពេលថ្មីនេះ តារាសម្ដែងវ័យ ៤៣ ឆ្នាំ បានសម្រេចប្ដូរពណ៌សក់ថ្មីស្រឡាង ដែលនេះទស្សនិកជនស្រលាញ់ពេញចិត្តលើរូបនាងពុំធ្លាប់ឃើញរៀមច្បង Nune ប្រែប្រួលដល់ថ្នាកនេះទេ។ ជាពិសេសតាមរយៈរូបភាពនិងស្ទីលផ្ទាល់ខ្លួនកន្លងមករបស់នាង តែងតែបង្ហាញនូវចរិតសុភាពនិងស្រគត់ស្រគំជូនដល់ហ្វេនបានទស្សនាតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ រូបភាពច្រើនសន្លឹកនៃការផ្លាស់ប្ដូរម៉ូដសក់របស់តារាស្រីពេញដោយជំនាញ និងភាពប៉ិនប្រសប់ បានក្លាយជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលម្ដងទៀតសម្រាប់មហាជន រួមទាំងអ្នកគាំទ្រនាងជាច្រើនផងដែរ។ ជាមួយគ្នានោះដែរ ម្នាក់ៗបានបញ្ចេញមតិក្នុងន័យសរសើរលើរូបសម្រស់នាងថា ពណ៌សក់អាចធ្វើឲ្យនាងប្លែកខ្លាំងស្មើនឹងយុវវ័យស្រករក្រោយ។ ជាពិសេស បើនាងមិនប្រាប់អាយុពិតថា៤៣ឆ្នាំ គេឯងស្មានថា Nune ទើបតែ២០ស្ដើងអីទេ។
ទោះយ៉ាងណាក៏ដោយ ក៏មិនមែនជារឿងចម្លែកថែមទៀត សម្រាប់តារាស្រីរៀមច្បងរូបនេះ ដែលតែងតែមានគេលើកសរសើរទាក់ទិននឹងសម្រស់លេចធ្លោខុសវ័យរបស់នាង។ ដ្បិតថាមានអាយុរាងជ្រេបន្តិចក្ដី តែ Nune នៅតែស៊ីដាច់គេរឿងសម្រស់ ហើយនៅក្នុងរឿង “ភ្លើងស្នេហ៍បញ្ញើក្អែក” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ one31 កាលចុងឆ្នាំ២០២៣ នាងក៏បានក្លាយជាតួអង្គដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត ដែលមហាជនសាទរខ្លាំង ។ អ្វីដែលសំខាន់ មិនថាសម្ដែងជាមួយតួប្រុសមានវ័យស្របាល ឬវ័យក្មេងជាងទេ នាងតែងតែក្លាយជាតួឯកស្រីដែលផលិតករខ្វះបានមិនបានឡើយក្នុវិស័យភាពយន្តថៃ។
គួរបញ្ចាក់ថា Nune Woranuch បានប្រឡូកក្នុងវិស័យសិល្បៈថៃអស់រយៈពេលជាង ២៧ឆ្នាំមកហើយ ខណៈដែលនាងលេចមុខសម្តែងរឿងភ័យរន្ធត់ដំបូងក្រោមចំណងជើងថា “Pob Pee Fah” សម្តែងជាតួនាងម៉ានម៉ៃ នៅប៉ុស្តិ៍លេខ៧ ក្នុងឆ្នាំ ១៩៩៧ ដែលអាចហៅថាជារឿងដំបូងដ៏អស្ចារ្យ ហើយមានមនុស្សជាច្រើនស្គាល់នាងយ៉ាងច្បាស់។ ក្រោយមក ដោយសារតែភាពប៉ិនប្រសព្វ និងពូកែសម្ដែងបានទាំងតួកាចនិងស្លូតព្រមគ្នា នាងក៏ទទួលបានរហស្សនាមថា តារាស្រីពហុជំនាញមកទល់សព្វថ្ងៃនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖









អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Chakrit ត្រូវទស្សនិកជនសរសើរថា ស័ក្តិសមនឹងម៉ូដសក់គ្រប់រឿងដែលសម្ដែង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


