ព័ត៌មានអន្ដរជាតិ
អាមេរិក មិនចង់ឲ្យផ្ទុះ សង្គ្រាមលោកលើកទី ៣
ជុំវិញការដែលលោក ចូ បៃដិន បើកដៃឲ្យអ៊ុយក្រែនប្រើសព្វាវុធអាមេរិក វាយប្រហារចូលដីរុស្ស៊ី ពេលនេះ អ្នកនាំពាក្យសន្តិសុខសេតវិមានលោក John Kirby បានចេញមុខបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនចង់ឲ្យការប្រឈមមុខដាក់គ្នារវាងទីក្រុងកៀវ និងមូស្គូ ប្រែក្លាយទៅជាសង្គ្រាមលោកលើកទី៣នោះទេ។

លោក Kirby ប្រាប់ទៅ ABC News កាលពីថ្ងៃអាទិត្យទី២ខែមិថុនាថា “យើងមានកង្វល់ជាពន់ពេកអំពីការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ចាប់តាំងពីសង្រ្គាមនេះផ្ទុះ ហើយមកទល់បច្ចុប្បន្នក៏យើងនៅតែបារម្ភ។ លោកប្រធានាធិបតី អះអាងថា គាត់មិនចង់រ៉ាប់រងចំពោះការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី៣ទេ។ យើងមិនចង់មានជម្លោះជាមួយរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរឡើយ”។
យ៉ាងណាក្តី លោកបន្តថា “លោក បៃដិន ក៏ដឹងដែរពីផលប៉ះពាល់ ក្រោយអនុញ្ញាតឲ្យទីក្រុងកៀវ ប្រើប្រាស់អាវុធអាមេរិក សម្រាប់គោលបំណងប្រឆាំងតបតទៅនឹងការបាញ់ប្រហារណាមួយ។ អ៊ុយក្រែន អាចប្រើអាវុធអាមេរិកបាញ់ចូលរុស្ស៊ីបាន តែលើគោលដៅបន្ទាយ ទីតាំងបាញ់ផ្លោង និងមូលដ្ឋានយោធាដែលរុស្ស៊ី ប្រើដើម្បីបង្កើតតំបន់ទ្រនាប់ប៉ុណ្ណោះ”។

ការបំភ្លឺរបស់លោក Kirby កើតឡើងក្រោយពេលរុស្ស៊ី គំរាមថា ទីក្រុងមូស្គូនឹងសងសឹកចាស់ដៃ បើអ៊ុយក្រែន ហ៊ានប្រើអាវុធដែលផ្តល់ដោយទីក្រុងវ៉ាស៊ីនតោន យកមកបាញ់ចូលដីខ្លួនមែន។
មិនត្រឹមប៉ុណ្ណឹង មន្ត្រីសន្តិសុខរុស្ស៊ីជាន់ខ្ពស់ លោក Dmitry Medvedev ក៏គំរាមដែរថា រុស្ស៊ីមិនងាករេឡើយ នៅពេលនិយាយអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប្រឆាំងនឹងអ៊ុយក្រែន ហើយជម្លោះរបស់ខ្លួនជាមួយលោកខាងលិចអាចក្លាយជាសង្គ្រាមទ្រង់ទ្រាយធំតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ លោក ចូ បៃដិន បានផ្តល់សិទ្ធិដល់អ៊ុយក្រែន ឲ្យប្រើអាវុធរបស់អាមេរិក យកទៅវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ីបាន ប៉ុន្តែគោលដៅទាំងនោះមិនមែននៅឆ្ងាយពេកទេ ពោលគឺត្រឹមកៀកៗតំបន់ Kharkiv ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងមូស្គូ គំរាមសងសឹក ក្រោយអាមេរិក បើកដៃ ឲ្យអ៊ុយក្រែនប្រើអាវុធខ្លួន បាញ់ចូលដីរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


