Connect with us

ព័ត៌មានអន្ដរជាតិ

ឆាប់​ៗ​នេះ​ បារាំង​អាច​​ឆ្លង​កូវីដប្រមាណ​១០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​

បានផុស

នៅ

លោក Olivier Veran រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននៅថ្ងៃពុធ ទី២២ ខែធ្នូនេះនិយាយ​ថា ប្រទេសបារាំងពេលឆាប់ៗខាងមុខអាចនឹងមានករណីឆ្លងកូវីដ-១៩ប្រមាណ១០ម៉ឺននាក់ក្នុងមួយ​ៗ​ថ្ងៃ​ ខណៈបច្ចុប្បន្ននេះមានអ្នកប្រមាណ៧ម៉ឺននាក់រួចទៅហើយក្នុងមួយៗថ្ងៃដែលធ្វើឲ្យប្រទេសមួយនេះកំពុងជួបរលកទី៥។

លោក Veran បានបញ្ជាក់ថា វីរុសបំប្លែងខ្លួនថ្មី Omicron នឹងរាតត្បាតខ្លាំងជាងវីរុសផ្សេងៗទៀតនៅក្នុងប្រទេសបារាំងនាខែមករា ឆ្នាំ២០២២ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបាននិយាយថា មិនមានវិធានការទប់ស្កាត់ថ្មីត្រូវបានដាក់នៅលើតុទេឥឡូវនេះ។ អាជ្ញាធរសង្ឃឹមថា ចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងនឹងអនុញ្ញាតឲ្យពួកគេពិនិត្យរកវីរុស។

កាលពីថ្ងៃទី២១ ខែធ្នូនេះ បារាំងមាននអ្នកស្លាប់ដោយកូវីដចំនួន២១០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលធ្វើឲ្យតួលេខស្លាប់សរុបរបស់ប្រទេសនេះឡើងដល់៩៤៩១៣នាក់ ខណៈករណីឆ្លងថ្មី២៤ម៉ោងចុងក្រោយមាន៧២៨៣២នាក់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម