Connect with us

ព័ត៌មានអន្ដរជាតិ

បាក់អណ្ដូងរ៉ែនៅ មីយ៉ាន់ម៉ា ស្លាប់ និងបាត់ខ្លួនជាង ១០០ នាក់

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន Irrawaddy បានបង្ហោះនៅលើ Twitter នៅថ្ងៃពុធនេះថា មនុស្សជាង ១០០ នាក់កំពុងបាត់ខ្លួន និងប្រហែល ១០ នាក់ផ្សេងទៀតត្រូវបានគេគិតថាស្លាប់ បន្ទាប់ពីការរអិលបាក់ដីអណ្តូងរ៉ែត្បូងនៅទីក្រុង Hpakant ក្នុងរដ្ឋ Kachin ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អណ្តូងរ៉ែ​ត្បូង​របស់​មី​យ៉ាន់​ម៉ា​បាន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ ខណៈប្រទេសនេះផលិតប្រហែល ៩០ ភាគរយនៃការផ្គត់ផ្គង់ត្បូងរបស់ពិភពលោក ។

ទោះជាយ៉ាងណាក៏ដោយ ការជីកយករ៉ែនៅក្នុងតំបន់ Hpakant ត្រូវបានហាមឃាត់ ហើយអ្នកស្រុកកំពុងប្រឈមកង្វះការងារ និងភាពក្រីក្រកាន់តែអាក្រក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ។

គួរបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ ២០២០ ទីក្រុងមួយនេះក៏បានជួបឧប្បត្តិហេតុអណ្តូងរ៉ែដ៏អាក្រក់បំផុត ដោយបណ្ដាលឲ្យមនុស្សជាង ១៧០ នាក់បានស្លាប់ បន្ទាប់ពីកាកសំណល់អណ្ដូងរ៉ែបានដួលរលំចូលទៅក្នុងបឹង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម