ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមបន្តគម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរឡើងវិញ ក្រោយផ្អាក ១០ ឆ្នាំ
ប្រទេសវៀតណាមនឹងបន្តគម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរដោយមានជំនួយពីរុស្ស៊ី ក្រោយផ្អាកក្នុងរយៈពេលមួយទសវត្សរ៍ បន្ទាប់ពីគ្រោះមហន្តរាយផ្ទុះរោងចក្រនៅទីក្រុង Fukushima ។

ជំហានថ្មីឆ្ពោះទៅរកផែនការសាងសង់ឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរនេះធ្វើឡើង នៅពេលដែលប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ដែលអមដំណើរដោយអ្នកជំនាញនុយក្លេអ៊ែរវៀតណាម ទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូរយៈពេល ៤ ថ្ងៃកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ។
គួររំឭកថា វៀតណាម និងរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំ ២០១១ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងរយៈពេលមួយទសវត្សរ៍ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលដោយសារតែការកើនឡើងនៃការព្រួយបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីឧបទ្ទវហេតុរោងចក្រនុយក្លេអ៊ែរនៅទីក្រុង Fukushima ប្រទេសជប៉ុនក្នុងខែមីនាឆ្នាំនោះ ។

ទន្ទឹមនោះសារព័ត៌មាន Vietnam Investment Review បានរាយការណ៍កាលពីខែតុលាថា គម្រោងដែលមានតម្លៃ ៣៥០ លានដុល្លារនេះ រួមមានម៉ាស៊ីនរ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែរដែលរចនាដោយរុស្ស៊ីទំហំ ១០ មេហ្គាវ៉ាត់ និងម៉ាស៊ីនស៊ីក្លូត្រូន ព្រមទាំងមន្ទីរពិសោធន៍ស្រាវជ្រាវផងដែរ ។
យោងតាមប្រភពបានឲ្យដឹងថា ការវិនិយោគសរុបអាចមានច្រើនជាង ៥០០ លានដុល្លារ ខណៈក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom Group ក៏នឹងចូលរួមក្នុងគម្រោងនេះផងដែរជាមួយនឹងគោលដៅនៃការបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៤ ។

វឌ្ឍនភាពនាពេលថ្មីៗនេះ គឺជាសញ្ញាចុងក្រោយបង្អស់នៃចេតនារបស់ទីក្រុងហាណូយក្នុងការវិលត្រលប់ទៅរកផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ប្រទេសនេះ ។ កាលពីខែកក្កដា ក្រុមប្រឹក្សាវិទ្យាសាស្ត្រថាមពលវៀតណាមចំនួន ២១ នាក់បានស្នើឲ្យរដ្ឋសភា និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ឲ្យសម្រេចចិត្តលើការរួមបញ្ចូលថាមពលនុយក្លេអ៊ែរនៅក្នុងផែនការមេអគ្គិសនីថ្មី ។
បច្ចុប្បន្នតម្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងល្បឿនពី ៨.៥ ភាគរយទៅ ៩.៤ ភាគរយជារៀងរាល់ឆ្នាំ ។ ស្របពេលដែលតម្រូវការកើនឡើង ប្រទេសមួយនេះត្រូវតែស្វែងរកវិធីសាស្ត្រដើម្បីបង្កើនផលិតកម្មថាមពល ខណៈការផលិតថាមពលនេះ ក៏មិនត្រូវឲ្យមានផលប៉ះពាល់ដល់បរិស្ថានក្នុងកម្រិតធ្ងន់ធ្ងរផងដែរ ។

បន្ថែមពីនេះ វាក៏ដោយសារតែវៀតណាមបានធ្វើការប្ដេជ្ញាចិត្តក្នុងការសម្រេចបាននូវការបំភាយឧស្ម័នកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ (COP26) នៅក្នុងឆ្នាំ ២០២១ នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nikkei Asia
ចុចអាន ៖ ថ្ងៃបុណ្យណូអែល វៀតណាម នឹងជួបសីតុណ្ហភាពចុះត្រជាក់បំផុត តំបន់ខ្លះអាចកក
ចុចអាន ៖ រថយន្តដឹកផ្លែឈើ វៀតណាម រាប់ពាន់គ្រឿងជាប់នៅព្រំដែន ចិន កំពុងភ័យស្អុយរលួយ (មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


