Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ​គ្រាប់ Molnupiravir ព្យាបាល​កូវីដ​ផ្លូវការហើយ

បានផុស

នៅ

រដ្ឋ​បាល​ចំណី​អាហារ និង​ឱសថ (FDA) អាមេរិក​ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ បាន​អនុញ្ញាត​ជា​ផ្លូវ​ការ​សម្រាប់​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ព្យាបាល​កូវីដ-១៩ របស់​ក្រុម​ហ៊ុន Merck បន្ទាប់​ពី​អនុញ្ញាត​​ឲ្យ​ប្រើ​ថ្នាំ​គ្រាប់​ព្យាបាល​ដូច​គ្នា​គឺ​ Pfizer កាល​ពី​ថ្ងៃ​​ពុធ។

ថ្នាំ​គ្រាប់ Molnupiravir ដែលត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន Merck សហការ​ជា​មួយ​ក្រុម​ហ៊ុន​ Ridgeback Biotherapeutics មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​​ការ​ឈឺ​ធ្ងន់ និង​ស្លាប់​បាន​ប្រមាណ​៣០​%​ដែល​បាន​បង្ហាញ​ក្នុង​ការ​ធ្វើ​ពិសោធ​​ទៅ​លើ​បុគ្គល​ដែល​មាន​ហានិភ័យ​នៃ​ជំងឺ​កូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ភ្នាក់​ងារ​សុខាភិបាល​អាមេរិក​បាន​អនុញ្ញាត​ជា​ផ្លូវ​ការ​សម្រាប់​ថ្នាំ​គ្រាប់​នេះ​សម្រាប់​ការ​ព្យាបាល​អ្នក​ជំងឺ​​កូវីដ-១៩​កម្រិត​ស្រាល​ទៅ​មធ្យម​។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចុះ​កុងត្រា​ទិញ​ថ្នាំ​គ្រាប់ Molnupiravir នេះចំនួន​​​៥​លាន​ដូស​រួច​ទៅ​ហើយ​ដែល​មួយ​ដូស​តម្លៃ​​៧០០​ដុល្លារ​អាមេរិក។

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ថា ថ្នាំ​គ្រាប់​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើស​ម្រាប់​អ្នក​ជំងឺ​ឆ្លង​កូវីដវ័យ​ក្រោម​ក្រោម​១៨​ឆ្នាំ​ទេ ពី​ព្រោះ​វាប្រហែល​ជា​ប៉ះ​ពាល់​ដល់ការ​លូត​លាស់​ឆ្អឹង និង​ឆ្អឹង​ខ្ចី។

កាលពីថ្ងៃពុធរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតឲ្យថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer សម្រាប់ប្រើព្យាបាលលើអ្នកជំងឺកូវីដអាយុ ១២ ឆ្នាំឡើងទៅដែលមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ សមិទ្ធផលក្រសួងមុខងារសាធារណៈសម្រេចបាន កន្លងមក ជាការពង្រឹងខឿនកសាងប្រព័ន្ធរដ្ឋបាលសាធារណៈសម្រាប់យុវជនជំនាន់ក្រោយ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

២ ខែទៀត ក្រុមហ៊ុន VinFast វៀតណាម ផ្ដើមលក់រថយន្តអគ្គិសនីក្នុងទីផ្សារ ថៃ

ព័ត៌មានជាតិ១១ នាទី មុន

លោក ចិន នី ត្រូវបានតែងតាំងជាស្នងការខេត្តត្បូងឃ្មុំថ្មី ជំនួសលោក ម៉ុន មាគ៌ា

ជីវិតកម្សាន្ដ១៥ នាទី មុន

តារា​ហុងកុង Sun Xing រស់នៅទាំងវេទនា ​ក្រោយ​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងព័ត៌មាន ព្រមានម្ចាស់គេហទំព័រចំនួន៣ ជាលើកចុងក្រោយ ឲ្យបញ្ឈប់ការផ្សាយព័ត៌មានមិនច្បាស់លាស់

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម