Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ព្រមានម្ចាស់គេហទំព័រចំនួន៣ ជាលើកចុងក្រោយ ឲ្យបញ្ឈប់ការផ្សាយព័ត៌មានមិនច្បាស់លាស់

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព្រមានម្ចាស់គេហទំព័រចំនួន៣ ជាលើកចុងក្រោយឲ្យបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានសង្កត់ធ្ងន់ថា ក្នុងករណីម្ចាស់គេហទំព័រទាំង៣ មិនអនុវត្តតាមការព្រមាននេះទេ ក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីកម្ម និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ម្ចាស់គេហទំព័រដែលរងការព្រមានពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាននេះរួមមាន លោក អ៊ុំ ដានី ម្ចាស់គេហទំព័រឈ្មោះ www.kangmeasnews.com។ លោក លឿន ប៊ុនធឿន ម្ចាស់គេហទំព័រឈ្មោះ www.intriplus.news។ លោក លុយ សារ៉ែន ម្ចាស់គេហទំព័រឈ្មោះ www.fbrtvhotnews.com។

បើតាមប្រកាសរបស់ក្រសួងព័ត៌មាន ការចុះផ្សាយអត្ថបទព័ត៌មានរបស់ម្ចាស់គេហទំព័រទាំង៣ គ្មានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព អនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម