Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កំពុងរងគ្រោះពីវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភទាំង ៥ ប្រភេទ

បានផុស

នៅ

សាស្ត្រាចារ្យសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ថៃស្ថិតក្នុងចំណោមប្រទេសចំនួន ៤៩ ដែលរងការវាយប្រហារដោយវីរុសកូវីដបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភចំនួន ៥ ប្រភេទគឺ Alpha, Beta, Gamma, Delta និង Omicron ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយលើកឡើងពីការធ្វើបច្ចុប្បន្នភាពជំងឺរាតត្បាតប្រចាំសប្តាហ៍របស់អង្គការសុខភាពពិភពលោក (WHO) សាស្ត្រាចារ្យមហាវិទ្យាល័យវេជ្ជសាស្ត្រលោក Thira Woratanarat បាននិយាយថា វីរុសបំប្លែងខ្លួន Omicron តែមួយបានរីករាលដាលដល់ ១១៣ ប្រទេស ។ គិតត្រឹមថ្ងៃសុក្រ Omicron បានធ្វើឲ្យអត្រាឆ្លងនៅក្នុងចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី កើនឡើង ៣.៧, ៤.៩៤ និង ២.៦៤ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

លោកបានបន្ថែមថា ចំណែកចំនួនករណី Omicron នៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថានឹងកើនឡើងដូចគ្នា ដោយសារតែវីរុសបំប្លែងខ្លួនមួយនេះរីករាលដាលលឿនជាងវីរុស Delta ចំនួន ៤.១ ភាគរយ ហើយមានរយៈពេលបង្ករោគតែ ៣ ថ្ងៃប៉ុណ្ណោះ ។

លោក Thira បញ្ជាក់ថា “អ្វីដែលយើងត្រូវធ្វើនៅពេលនេះ គឺគ្រប់គ្រងការចាក់វ៉ាក់សាំង ហើយមនុស្សគួរតែការពារខ្លួនដោយពាក់ម៉ាស រក្សាគម្លាតយ៉ាងហោចណាស់ ១ ម៉ែត្រ និងចៀសវាងការជួបជុំគ្នា” ។

ជាចុងក្រោយលោកសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះវិធានការបង្ការ គឺជាវិធីសំខាន់តែមួយគត់ដែលប្រទេសថៃអាចរក្សាការឆ្លងកូវីដរបស់ខ្លួនឲ្យនៅថេរបាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ប្រុងប្រយ័ត្ន! ករណីឆ្លងអូមីក្រុងក្នុងសហគមន៍ ថៃ រាលដាលមកដល់ខេត្តជាប់ព្រំដែន កម្ពុជាហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម