ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! ប្រទេសអាស៊ាន ៣ ហើយមានអ្នកឆ្លង Omicron ក្នុងសហគមន៍
រហូតមកដល់ពេលនេះប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ៣ ហើយដែលរកឃើញករណីវីរុសកូវីដបំប្លែងខ្លួន Omicron ឆ្លងក្នុងសហគមន៍ ក្នុងនោះមានសិង្ហបុរី ថៃ និងឥណ្ឌូណេស៊ី ។
ក្រសួងសុខាភិបាលសិង្ហបុរីប្រកាសថា ខ្លួនបានធ្វើតេស្ដវិជ្ជមានវីរុសបំប្លែងខ្លួន Omicron ជាករណីឆ្លងក្នុងសហគមន៍លើកដំបូងកាលពីថ្ងៃទី ១១ ខែធ្នូ ។
អ្នកជំងឺគឺជាស្ត្រីសិង្ហបុរីអាយុ ២៤ ឆ្នាំដែលធ្វើការជាអ្នកបម្រើសេវានៅអាកាសយានដ្ឋាន និងមិនបានធ្វើដំណើរទៅក្រៅប្រទេសនោះទេ ។ ប៉ុន្តែនាងត្រូវបានគេចាត់ទុកថាជាក្រុមមានហានិភ័យ ព្រោះពួកគេត្រូវធ្វើការនិងមានទំនាក់ទំនងជាមួយអ្នកធ្វើដំណើរជាច្រើននាក់ បើទោះជានាងបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសហើយក៏ដោយ ហើយនាងមិនចេញរោគសញ្ញាអ្វីឡើយ ។
ចំណែកប្រទេសថៃបានរាយការណ៍ពីករណីឆ្លង Omicron ក្នុងសហគមន៍ជាលើកដំបូងកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ ។ ការឆ្លងក្នុងសហគមន៍លើកដំបូងគឺជាស្ត្រីម្នាក់ បានឆ្លងមេរោគពីប្តីរបស់គាត់ ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ។
ចុងក្រោយគឺឥណ្ឌូណេស៊ី ។ អាជ្ញាធរប្រទេសនេះបានប្រកាសតាមដានទំនាក់ទំនងអ្នកប៉ះពាល់ជាមួយអ្នកឆ្លង Omicron បន្ទាប់ពីបានរកឃើញករណីវីរុសកូវីដបំប្លែងខ្លួនឆ្លងក្នុងសហគមន៍ជាលើកដំបូងកាលពីថ្ងៃអង្គារ ទី២៨ ខែធ្នូ ។
មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានឲ្យដឹងថា ករណីដែលបានបញ្ជាក់ជាលើកដំបូងនេះ គឺជាបុរសអាយុ ៣៧ ឆ្នាំមកពីទីក្រុង Medan ហើយបានចូលភោជនីយដ្ឋានមួយនៅក្នុងសង្កាត់ពាណិជ្ជកម្មទីក្រុងហ្សាការតាកាលពីដើមខែនេះ ។
បុរសរូបនោះមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ឬទាក់ទងជាមួយនឹងអ្នកដំណើរអន្តរជាតិណាមួយនោះទេនាពេលថ្មីៗនេះ ។ គាត់មានរោគសញ្ញា ហើយកំពុងធ្វើចត្តាឡីស័កក្នុងមន្ទីរពេទ្យក្រុងហ្សាការតា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសសិង្ហបុរីបានកត់ត្រាករណីឆ្លង Omicron ជាង ៦០០ ករណី ថៃមាន ៥១៤ ករណី ខណៈឥណ្ឌូណេស៊ីមាន ៤៧ ករណី ៕
អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ កូវីដ អុកឡុកពិភពលោក ៣ ឆ្នាំហើយ តែប្រទេស ៤ នេះនៅតែគ្មាន ករណីឆ្លងសូម្បីមួយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


