ព័ត៌មានអន្ដរជាតិ
ខេត្តថៃជាប់ព្រំដែនកម្ពុជា កាន់តែច្រើន កំពុងឆ្លងរាលដាល អូមីក្រុង
ក្រសួងសុខាភិបាលសាធារណៈថៃបានប្រកាសកាលពីថ្ងៃពុធថា ការឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង នៅក្នុងប្រទេសថៃ កំពុងកើនឡើង ដោយករណីចំនួន៧៤០ត្រូវបានបញ្ជាក់នៅក្នុងខេត្តចំនួន ៣៣ ហើយក្នុងនោះមាន ៤៨៩ករណី ជាការនាំចូល។

ក្នុងចំណោមខេត្តទាំង៣៣ដែលថៃរកឃើញអូមីក្រុង មាន៤ខេត្ត ស្ថិតនៅព្រំដែនជាប់ប្រទសកម្ពុជា។ ខេត្តទាំង៤គឺ Sa Kaeo (ជាប់ខេត្តបន្ទាយមានជ័យនិងបាត់ដំបង) រកឃើញ១ករណី, Buriram (ជាប់ខេត្តឧត្តរមានជ័យ) ១ករណី, Surin (ជាប់ខេត្តឧត្តរមានជ័យ) ៣ករណីនិង Ubon Ratchathani (ជាប់ខេត្តព្រះវិហារ) ៤ករណី។
លោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ (DMS) បាននិយាយថា “ឥឡូវនេះ អូមីក្រុង កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែមិនធ្ងន់ធ្ងរទេ”។

លោកវេជ្ជបណ្ឌិតនិយាយថា ទីក្រុងបាងកក រកឃើញអូមីក្រុងច្រើនបំផុត ដោយសារតែការធ្វើតេស្តភាគច្រើនត្រូវបានធ្វើឡើងនៅក្នុងរាជធានី បន្ទាប់ពីអ្នកដំណើរបានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ។
លោកបន្តថា “ទោះមិនមែនទាំងអស់ តែភាគច្រើនការឆ្លងអូមីក្រុង ក្នុងសហគមន៍គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងករណីនាំចូល”។

ចង្កោមចម្លងអូមីក្រុងធំបំផុត គឺនៅខេត្ត Kalasin ដែលបង្កឡើងដោយប្ដីប្រពន្ធ វិលត្រឡប់មកពីប្រទេសបែលហ្ស៊ិក។
អ្នកទាំង២បានចូលទទួលទានអាហារនៅបារ និងភោជនីយដ្ឋានក្នុងខេត្ត Kalasin ដោយមិនបានដឹងថា ពួកគេបានឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


