ព័ត៌មានអន្ដរជាតិ
ប្រវត្តិមិនធម្មតា របស់ស្តេចគ្រឿងញៀនអាស៊ី
ស្តេចគ្រឿងញៀនមានងារថា “El Chapo អាស៊ី” ត្រូវបានចាប់ខ្លួនបន្ទាប់ពីការតាមប្រមាញ់រយៈពេល២ឆ្នាំដែលដឹកនាំដោយក្រុមអ្នកស៊ើបអង្កេតអូស្រ្តាលី។
លោក Tse Chi Lop អាយុ៥៧ឆ្នាំត្រូវបានអូសចេញពីយន្ដហោះក្នុងប្រទេសហូឡង់ បន្ទាប់ពីប៉ូលិសសហព័ន្ធអូស្រ្តាលី ចេញសំណើចាប់ខ្លួនគាត់តាមរយៈប៉ូលិសអន្តរជាតិ។

ជនជាតិកាណាដាដើមកំណើតចិនរូបនេះ គឺស្ថិតក្នុងចំណោមមេចែកចាយថ្នាំមេតំហ្វេតាមីនធំជាងគេបំផុតនៅលើពិភពលោកដែលមានអង្គការឈ្មោះថា The Company ឬ Sam Gor។
គាត់ទទួលខុសត្រូវរហូតដល់៧០ភាគរយឯណោះ នៃគ្រឿងញៀនទាំងអស់ដែលចូលក្នុងប្រទេសអូស្ត្រាលី។

គាត់គ្រប់គ្រងសម្ព័ន្ធនៃក្រុមឧក្រិដ្ឋកម្មសម្ងាត់របស់ចិនចំនួន៥ ដែលចែកចាយហេរ៉ូអ៊ីននិង MDMA ព្រមទាំងកេតាមីនតាមរយៈមន្ទីរពិសោធន៍ទំនើបរបស់តំបន់ត្រីកោណមាសនៅអាស៊ី។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានប៉ាន់ប្រមាណថា បណ្តាញរបស់លោក Tse អាចរកប្រាក់បានចន្លោះពី១០ទៅ២៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីឧក្រិដ្ឋកម្មដែលបានរៀបចំឡើង។

ទីភ្នាក់ងារអនុវត្តច្បាប់មកពីប្រហែល២០ប្រទេសរួមមានទាំងសហរដ្ឋអាមេរិក កាណាដា មីយ៉ាន់ម៉ា ចិន ថៃនិងជប៉ុនផងដែរ បានតាមប្រមាញ់លោក Tse ក្នុងប្រតិបត្តិការ Kungur ចាប់តាំងពីឆ្នាំ២០១៩មក។
ការស្វែងរកលោក Tse ពិតជាមានភាពស្មុគស្មាញដោយសារតែគាត់រស់នៅយ៉ាងសម្ងាត់បំផុត ហើយត្រូវបានការពារដោយក្រុមអ្នកប្រដាល់ថៃដែលផ្លាស់ប្តូរមុខទៅវិញទៅមក។

ប៉ុន្តែទោះបីជាគាត់មិនសូវចេញមុខក៏ដោយ ក៏គាត់ត្រូវបានគេដឹងថាតែងតែចំណាយប្រាក់តាមរបៀបប្លែកៗនិងពិធីជប់លៀងយ៉ាងហ៊ឹកហ៊ាក់។
គាត់ធ្លាប់ចាញ់ល្បែងអស់៨៥លានដុល្លារអាមេរិកត្រឹមមួយយប់នៅកាស៊ីណូម៉ាកាវ ហើយជិះយន្ដហោះឯកជននិងរៀបចំពិធីជប់លៀងយ៉ាងខ្ជះខ្ជាយនៅ Resort និងសណ្ឋាគារលំដាប់ផ្កាយ៥។

ក្នុងឆ្នាំ២០១២ គណៈកម្មការស៊ើបការណ៍ព្រហ្មទណ្ឌអូស្រ្តាលី បានចាត់ទុកសមាជិករបស់ Company ថា មានបណ្តាញទំនាក់ទំនងយ៉ាងល្អក្នុងជួររដ្ឋាភិបាល ក៏ដូចជារចនាសម្ព័ន្ធអាជីវកម្មនិងក្រុមហ៊ុនស្របច្បាប់ដែលអាចឲ្យពួកគេបិទបាំងនិងគាំទ្រសកម្មភាពព្រហ្មទណ្ឌរបស់ពួកគេផងដែរ។
Tse Chi Lop កើតនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនក្នុងឆ្នាំ១៩៦៤ ហើយកាលជាយុវវ័យ គាត់បានក្លាយជាសមាជិកនៃក្រុមបងធំ Big Circle Triad។ គាត់បានផ្លាស់ទៅប្រទេសកាណាដាក្នុងទសវត្សរ៍ឆ្នាំ១៩៨០។

ក្នុងឆ្នាំ១៩៩៦ លោក Tse ត្រូវបាន FBI ចាប់ខ្លួននៅសហរដ្ឋអាមេរិក ដោយសារតួនាទីរបស់គាត់នៅក្នុងប្រតិបត្តិការរត់ពន្ធគ្រឿងញៀនមួយ ដោយនាំហេរ៉ូអ៊ីនចេញពីតំបន់ត្រីកោណមាស អាស៊ី។
គាត់ត្រូវជាប់គុកប្រាំបួនឆ្នាំនៅពេលគាត់ជាប់ទាក់ទងជាមួយមេក្រុម 14K Triad ដ៏ល្បីល្បាញឈ្មោះ Wan Kuok Ko។

ក្រុមបងធំនេះត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិនហើយបានចូលរួមក្នុងការផ្តល់មូលនិធិនិងលើកកម្ពស់គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធពិភពលោក ខ្សែក្រវាត់និងផ្លូវរបស់គណបក្សកុម្មុយនិស្ត។
Company ត្រូវបានគេដឹងថា បានរត់ពន្ធគ្រឿងញៀនលាក់នៅក្នុងតែ អង្ករនិងទំនិញប្រើប្រាស់ផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូឡុំប៊ីឆ្មក់ចូលកន្លែងផលិតគ្រឿងញៀនដ៏សម្ងាត់ កក្រើកព្រៃ (មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


