Connect with us

ព័ត៌មានអន្ដរជាតិ

អតីតអ្នកប្រដាល់ថៃ ត្រូវគេចាក់សម្លាប់ នៅខាងក្រៅផ្សាររាត្រី

បានផុស

នៅ

អតីតអ្នកប្រដាល់ថៃអាយុ៥៤ឆ្នាំម្នាក់ ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានការវាយកាប់ចាក់គ្នានៅខាងក្រៅផ្សាររាត្រី Tree Town ដ៏ពេញនិយមនៅ ប៉ាតាយ៉ា កាលពីយប់ថ្ងៃសៅរ៍។

វីដេអូ​ដែល​ថត​ដោយ​សាក្សី​បាន​បង្ហាញ​ថា លោក Narawit Pongsoungnoen ហៅ Ae Marine ត្រូវ​បាន​បុរស​មួយក្រុមមានគ្នាពី ៧ ទៅ ៨ នាក់​ដេញ​តាមកាប់ចាក់។ គាត់បានដួល ហើយត្រូវគេចាក់ចំទ្រូង។ អ្នក​ផ្សេង​ទៀត​បានទាត់ និង​ដាល់​គាត់ ពេលដែលគាត់​ដេក​លើ​ដីដោយមាន​ប្រឡាក់​ឈាម។ Narawit បានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ Pattaya។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រយុទ្ធគ្នានេះបានផ្ទុះឡើងនៅជិតស្តង់ធ្វើតេស្តរហ័សរកកូវីដ ជិតច្រកចូលផ្សារ ហើយមន្ត្រីសុខាភិបាលសាធារណៈក៏បានព្យាយាមអន្តរាគមន៍ផងដែរ។

ពេលនេះ ប៉ូលិសកំពុងស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃការវាយប្រហារ ប៉ុន្តែវាអាចពាក់ព័ន្ធនឹងអាជីវកម្ម។ មន្ត្រីនិយាយថា អ្នកដែលវាយអតីតអ្នកប្រដាល់ បានកាន់កាប់ផ្សារអស់រយៈពេល៦ឆ្នាំមកហើយ ហើយជនរងគ្រោះគឺជាក្រុមថ្មីដែលទទួលបន្ទុកការគ្រប់គ្រង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ Saputra ដែល ប្រកាស ចង់ ជួប ចាន់ រតនា គ្រោង ផ្តួល Liu Peng ក្នុង ទឹក ទី ១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម