ព័ត៌មានអន្ដរជាតិ
ទ្រាំលែងបានហើយ! ថៃប្រកាសបើកទ្វារទទួលទេសចរណ៍បរទេសជុំវិញពិភពលោក
ដើម្បីស្តារវិស័យទេសចរណ៍ដែលលិចលង់ស្ទើរដល់ចំណុចសូន្យទៅហើយនោះ រដ្ឋាភិបាលថៃ ទ្រាំលែងបានទៀតហើយ ដោយប្រកាសបើកទ្វារទទួលភ្ញៀវទេសចរបរទេសជុំវិញពិភពលោក មិនខ្វល់ពីស្ថានភាពជំងឺកូវិដ ១៩ នោះឡើយ តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការស្នាក់នៅរយៈពេលវែង។

ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃអង្គារ៍ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល លោក Rachada Dhnadirek បានបញ្ជាក់ថា យ៉ាងណាភ្ញៀវទេសចរបរទេសទាំងអស់ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ មុនអនុញ្ញាតឲ្យដើរលេងដោយសេរី។
ក្រៅពីបើកទ្វារផ្ទះទទួលទេសចរណ៍បរទេស ថៃនៅមានផែនការធំៗជាច្រើនទៀតដើម្បីជួយស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឲ្យរស់ឡើងវិញ។
តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការរយៈពេលវែង ភ្ញៀវទេសចរទាំងអស់ អាចស្នាក់នៅប្រទេសថៃចាប់ពី ៣០-៦០ ថ្ងៃ។
ការប្រកាសនេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារ៍ អះអាងជាសាធារណៈ ប្រទេសថៃ មិនបានធ្លាក់ចូលក្នុងរលករាតត្បាតកូវីដ ១៩ លើកទី ២ នោះឡើយ។
ទោះជាយ៉ាងណា ប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃរកឃើញករណីឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់ ដោយក្នុងនោះ បើតាមលោកវេជ្ជបណ្ឌិត Chakrarat Pittayawonganon ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង មានបុគ្គលិកសុខាភិបាលថៃ យ៉ាងហោចណាស់ ៤នាក់ បានឆ្លងជំងឺកូវីដពីកន្លែងធ្វើចត្តាឡីស័ក៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


