ព័ត៌មានអន្ដរជាតិ
នៅចិន ដឹងអ្នកណាល្មើសវិធានការកូវីដ រាយការណ៍ប្រាប់អាជ្ញាធរ បានលុយ
កាលពីចុងសប្តាហ៍ គណៈកម្មាធិការសុខភាពទីក្រុង Shenzhen បានចេញសេចក្តីជូនដំណឹងមួយ ដោយផ្តល់ជាប្រាក់ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរាយការណ៍ពីអ្នកដែលបំពានលើវិធានការរឹតបន្តឹងកូវីដដ៏តឹងរ៉ឹង ដូចជាការបំពានលក្ខខណ្ឌតម្រូវឲ្យធ្វើចត្តាឡីស័កជាដើម។
ជាឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់រាយការណ៍ពីនរណាដែលបច្ចុប្បន្នត្រូវបានចាត់ថ្នាក់នៅកម្រិត “ពណ៌លឿង” ក្នុងប្រព័ន្ធលេខកូដសុខភាពរបស់ប្រទេសចិន និងអ្នកដែលបំពានលើបទប្បញ្ញត្តិពាក់ព័ន្ធ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ចំនួន៣០០យ័ន (៤៧ដុល្លារ) ទៅឲ្យអ្នកផ្តល់ព័ត៌មាន។
ប្រព័ន្ធលេខកូដសុខភាពរបស់ប្រទេសចិន ត្រូវបានបែងចែកជាបីពណ៌គឺបៃតង លឿង និងក្រហម។ ពណ៌បៃតងមានន័យថា មិនមានការរឹតបន្តឹងទេ ចំណែកលេខកូដពណ៌លឿងមានន័យថាបុគ្គលនឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេលប្រាំពីរថ្ងៃ រីឯលេខកូដពណ៌ក្រហមមានន័យថា ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
អ្នកផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនជនរំលោភបំពានដែលមានលេខកូដពណ៌លឿង នឹងទទួលបានរង្វាន់៣០០យ័ន ខណៈលេខកូដពណ៌ក្រហមទទួលបាន៥០០យ័ន។
លើសពីនេះ អ្នករាយការណ៍អំពីជនចំណាកស្រុកខុសច្បាប់ នឹងទទួលបានប្រាក់កាន់តែច្រើន ពោលគឺ១,០០០យ័ន។ ហើយបើជនល្មើសមានផ្ទុកកូវីដនៅពេលពួកគេត្រូវបានរាយការណ៍ អ្នកផ្តល់ព័ត៌មាននឹងទទួលបានប្រាក់រង្វាន់រហូតដល់១០,០០០យ័ន បន្ថែមលើប្រាក់ ដែលមានស្រាប់។
ចិនក៏កំពុងពិចារណា ផ្តល់សាច់ប្រាក់ផ្សេងទៀតផងដែរចំពោះព័ត៌មានផ្សេងៗដែលរារាំងការចម្លងក្នុងសហគមន៍។ លើសពីនេះ ប្រសិនបើមនុស្សពីរនាក់រាយការណ៍អំពីអ្នកបំពានដូចគ្នា នោះអ្នកផ្តល់ព័ត៌មានដំបូងគេ មានសិទ្ធិទទួលបានប្រាក់រង្វាន់។
គួរបញ្ជាក់ថា គោលនយោបាយនេះត្រូវបានអនុម័តជាលើកដំបូងនៅក្នុងស្រុក Shangyu នៃខេត្ត Zhejiang ភាគអាគ្នេយ៍ប្រទេសចិនកាលពីថ្ងៃទី២ខែមករាឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមក ត្រូវបានអនុវត្តនៅក្នុងទីក្រុងផ្សេងទៀត ជាពិសេសនៅទីក្រុង Shenzhen ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ប្រទេសចិន និងជាទីក្រុងដែលពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចខ្លាំងបំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ JP
ចុចអាន៖ ទើបរកឃើញ Omicron លើកដំបូង ចិន ដាក់មនុស្សរាប់សែននាក់ធ្វើចត្តាឡីស័ក

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C