ព័ត៌មានអន្ដរជាតិ
រុស្ស៊ីថា កិច្ចពិភាក្សាអ៊ុយក្រែនលែងទៅមុខ ខណៈប៉ូឡូញព្រមានសង្គ្រាមជិតផ្ទុះនៅអឺរ៉ុប
រដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបកាន់តែជិតកើតមានសង្គ្រាមហើយក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ នៅពេលប្រទេសរុស្ស៊ីបានផ្តល់ការវាយតម្លៃដ៏ក្រៀមក្រំនៃកិច្ចខិតខំប្រឹងប្រែងការទូតក្នុងសប្តាហ៍នេះដើម្បីកាត់បន្ថយភាពតានតឹងជុំវិញអ៊ុយក្រែន។
រុស្ស៊ីបាននិយាយថា ខ្លួនកំពុងឈានដល់ទីបញ្ចប់ នៅពេលបានព្យាយាមបញ្ចុះបញ្ចូលប្រទេសលោកខាងលិចឲ្យរារាំងអ៊ុយក្រែនពីការចូលរួមជាមួយអង្គការណាតូ និងវិលត្រឡប់មកវិញនូវការពង្រីកសម្ព័ន្ធភាពច្រើនទសវត្សរ៍នៅអឺរ៉ុប។
វាបានផ្តល់នូវទិដ្ឋភាពស្រលះមួយមុនពេលកិច្ចប្រជុំសន្តិសុខនៅសប្តាហ៍នេះបានបញ្ចប់ដោយកិច្ចពិភាក្សានៅទីក្រុងវីយែនកាលពីថ្ងៃព្រហស្បតិ៍ដោយអង្គការប្រជាជាតិ៥៧ប្រទេសសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE)។

ដោយគ្មានឈ្មោះរុស្ស៊ីនៅក្នុងសុន្ទរកថារបស់លោកទៅកាន់បេសកជននៃបណ្តាប្រទេសជាសមាជិក OSCE ៥៧ រដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ លោក Zbigniew Rau បានលើកឡើងពីភាពតានតឹងនៅអ៊ុយក្រែន ហ្សកហ្ស៊ី អាមេនី និងម៉ុលដាវី ដែលប្រទេសទាំងអស់នេះមានជម្លោះយ៉ាងសកម្មដែលរុស្ស៊ីត្រូវបានចោទប្រកាន់ថាជាភាគី។
លោកមានប្រសាសន៍ថា ៖«វាទំនងដូចជាថា ហានិភ័យនៃសង្គ្រាមនៅតំបន់ OSCE ឥឡូវនេះកាន់តែខ្លាំងៗឡើងជាងពេលណាៗទាំងអស់ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ»។
លោកមានប្រសាសន៍នៅពេលចាប់ផ្តើមធ្វើជាប្រធានអង្គការសន្តិសុខដ៏ធំនៅអឺរ៉ុបថា ៖«ជាច្រើនសប្តាហ៍កន្លងទៅនេះ យើងបានប្រឈមមុខជាមួយនឹងការរំពឹងទុកនៃការកើនឡើងផ្នែកយោធាដ៏ធំនៅអឺរ៉ុបខាងកើត»។
លោកបានរាយការណ៍ថា គ្មានការបែកបាក់នៅកិច្ចប្រជុំទេ។
អនុរដ្ឋមន្ត្រីក្រសួងការបទេស លោក Sergei Ryabkov បាននិយាយថា អ្នកជំនាញយោធារុស្ស៊ីបានកំពុងផ្តល់ជម្រើសទៅលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន អំពីស្ថានភាពជុំវិញអ៊ុយក្រែនកាន់តែអាក្រក់ខ្លាំង ប៉ុន្តែដំណោះស្រាយការទូតត្រូវតែផ្តល់ឱកាស។
ទោះបីជាយ៉ាងណា លោកបានលើកឡើងថា កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ និងជាមួយអង្គការណាតូនៅព្រុចសែលកាលពីថ្ងៃពុធបានបង្ហាញថា មានផ្លូវចុងបញ្ចប់មួយ ឬភាពខុសគ្នានៃវិធីសាស្ត្រ ហើយលោកមើលឃើញថា គ្មានហេតុផលណាដើម្បីអង្គុយតុចរចាទៀតទេនាប៉ុន្មានថ្ងៃខាងមុខដើម្បីចាប់ផ្តើមកិច្ចពិភាក្សាដដែល។
រុស្ស៊ីបានបង្ខំសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមកកាន់តុចរចាដោយប្រមូលផ្តុំទាហានប្រមាណ១០ម៉ឺននាក់ជិតព្រំដែនអ៊ុយក្រែន ខណៈបដិសេធពីផែនការឈ្លានពាន។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ការទាមទាររបស់អាមេរិកឲ្យពួកគេដកកងទ័ពចេញគឺមិនអាចទទួលយកបានទេ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា ៖«ទោះជាសប្តាហ៍ខកចិត្តនៃការទូតសម្រាប់រុស្ស៊ី ខ្ញុំនៅតែជឿថា មធ្យោបាយមួយគត់សម្រាប់រុស្ស៊ីដើម្បីបញ្ជាក់ពីកង្វះឆន្ទៈរបស់ពួកគេដើម្បីដោះស្រាយបញ្ហាដោយបង្ខំគឺនៅតែបន្តចំពោះកិច្ចពិភាក្សាក្នុងទម្រង់ដែលអាចបង្កើតបាន ជាពិសេសនៅក្នុង OSCE៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


