ព័ត៌មានអន្ដរជាតិ
ថៃ ឲ្យប្រជាជនរស់នៅជាមួយ អូមីក្រុង ពេញមួយឆ្នាំនេះ
មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃនឹងត្រៀមឲ្យប្រជាជនរបស់ខ្លួនរស់នៅជាមួយវីរុសបំប្លែងខ្លួនអូមីក្រុងជាជំងឺឆ្លងនៅឆ្នាំនេះ ។
ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺលោក Opas Karnkawinpong បាននិយាយថា ប្រទេសនេះនាំមុខបន្តិចលើអង្គការសុខភាពពិភពលោក (WHO) និងប្រទេសដទៃទៀតទាក់ទងនឹងវិធានការដើម្បីដោះស្រាយជាមួយនឹងអូមីក្រុង ។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ប្រទេសថៃមិនយល់ស្របនឹងការព្រមានរបស់ WHO ដែលថា វាឆាប់ពេកក្នុងការចាត់ទុកអូមីក្រុងជាជំងឺរាតត្បាតនោះទេ ។ លោក Opas បាននិយាយថា “យើងគ្រាន់តែចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈអំពីរបៀបរៀបចំ និងរស់នៅជាមួយអូមីក្រុងជាជំងឺឆ្លង ។
លោក Opas បាននិយាយថា ប្រទេសនេះនឹងផ្លាស់ប្តូរការគ្រប់គ្រងរោគរាតត្បាតតាមរយៈអត្រាចាក់វ៉ាក់សាំង ហើយនៅពេលដែលប្រជាជនថៃកាន់តែច្រើនមានភាពស៊ាំក្នុងសហគមន៍ ប្រទេសនេះអាចរស់នៅដោយសុវត្ថិភាពជាមួយអូមីក្រុង ។
ជាចុងក្រោយលោកបន្ថែមថា “ប្រសិនបើប្រជាជនទាំងអស់សហការគ្នានោះ អូមីក្រុង នឹងក្លាយជាជំងឺរាតត្បាតធម្មតានៅក្នុងប្រទេសថៃក្នុងឆ្នាំនេះ មិនមែនថ្ងៃនេះ ឬថ្ងៃស្អែកនោះទេ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ អ្នកចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញ បង្កើនភាពស៊ាំការពារ អូមីក្រុង រហូតដល់ ២០០ ដង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង