Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងមូលហេតុពីក្រោយការស្រកទម្ងន់មិនធ្លាប់មានរបស់ គីម ជុងអ៊ុន

បានផុស

នៅ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ​​Metro បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនអាចញ៉ាំអាហារដែលគាត់ចូលចិត្តបានទេ ដោយសារការបិទព្រំដែនដែលបានអនុវត្ត ចំពេលមានរោគរាតត្បាតកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែធ្នូលោក គីម ជុងអ៊ុន ត្រូវបានគេថតរូបនៅក្នុងកិច្ចប្រជុំនៃគណបក្សពលករកូរ៉េ (WPK) ជាកន្លែងដែលអ្នកចូលរួមបានពិភាក្សាអំពីការអនុវត្តគោលនយោបាយរបស់គណបក្សនៅឆ្នាំ ២០២១ ក៏ដូចជាយុទ្ធសាស្រ្តអភិវឌ្ឍន៍សម្រាប់ឆ្នាំក្រោយ ចំពេលមានវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្ត ហើយយោងតាមការថតរូបដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានបង្ហាញថា មេដឹកនាំរូបនេះបានស្រកទម្ងន់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។

ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានប៉ាន់ស្មានជាយូរមកហើយអំពីរបបអាហាររបស់លោក គីម ជុងអ៊ុន ដោយនិយាយថា គាត់ចូលចិត្តអាហារដែលមានកាឡូរីខ្ពស់ និងអាហារប្រណិតៗ ស្រា Vodka ស្រា Hennessy និងស្រាសំប៉ាញ ។ របាយ​ការណ៍​មួយ​ចំនួន​ក៏​បាន​និយាយ​ដែរ​ថា លោក គីម ជុងអ៊ុន បាន​ញៀន​នឹង​ឈីស​ស្វីស តាំង​ពី​ពេល​គាត់​សិក្សា​នៅ​ប្រទេស​ស្វីស ។ អ្នក​ខ្លះ​ទៀត​បាន​អះអាង​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​បាន​ឡើង​ទម្ងន់ដើម្បី​ធ្វើឲ្យ​ដូច​ឪពុក និង​ជីតា​របស់​គាត់ ។

លោកវេជ្ជបណ្ឌិត Sojin Lim អ្នកជំនាញកូរ៉េខាងជើងបានប្រាប់ Metro ថា “យើងដឹងថាគាត់មានប្រភពល្អ គាត់ចូលចិត្តឈីស គាត់ជាអ្នកផឹកស្រាច្រើន គាត់អាចទទួលទានអាហារឥតបានការទាំងអស់ ។ ប៉ុន្តែ​ដោយសារ​ការ​បិទ​ព្រំដែន​នេះ ផ្លូវ​ដែល​គាត់​នាំ​អាហារ​ទាំង​អស់​នេះ​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​​ត្រូវ​កាត់ផ្ដាច់” ។

ទន្ទឹមនឹងនេះដែរ របាយការណ៍មួយចំនួនបានប៉ាន់ស្មានថា លោក គីម ជុងអ៊ុន គ្រាន់តែព្យាយាមប្រកាន់ខ្ជាប់នូវអាហាររូបត្ថម្ភត្រឹមត្រូវ ព្រោះការធាត់របស់គាត់អាចជាហេតុផលដែលគាត់បានធ្វើការវះកាត់បេះដូងកាលពីខែមេសាឆ្នាំមុន ។

ចំណែកអ្នកសង្កេតការណ៍បានគណនាថា ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ លោក គីម ជុងអ៊ុន ឡើងទម្ងន់ ៦ ទៅ ៧ គីឡូក្រាមជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ ២០២០ មានទម្ងន់ ១៤០ គីឡូក្រាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ្នកជំនាញព្រមាន! គីម ជុងអ៊ុន អាចបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣ នាទីutes មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ៤០ នាទីutes មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៤៤ នាទីutes មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារបរិច្ចាគថវិកាជាង ១១១ លានរៀល ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដល់មូលនិធិគន្ធបុប្ផា

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

“ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេះ ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម