ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ត្រៀមសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ICBM ឡើងវិញ ឲ្យ អាមេរិក ភ្លឺភ្នែក
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ពិចារណាចាប់ផ្តើមការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឡើងវិញ ក្នុងកិច្ចប្រជុំនៃការិយាល័យនយោបាយរបស់គណបក្សពលករដែលកំពុងកាន់អំណាចកាលពីថ្ងៃពុធ ។
ទីភ្នាក់ងារនេះបាននិយាយថា “គោលនយោបាយអរិភាព និងការគំរាមកំហែងយោធាដោយសហរដ្ឋអាមេរិកបានឈានដល់បន្ទាត់គ្រោះថ្នាក់ដែលមិនអាចមើលរំលងបានទៀតទេ ដោយលើកឡើងពីសមយុទ្ធយោធារបស់សហរដ្ឋអាមេរិកនៅជុំវិញឧបទ្វីបកូរ៉េ ក៏ដូចជាការដាក់ទណ្ឌកម្មកាន់តែខ្លាំង” ។
KCNA បានរាយការណ៍ថា ប្រទេសនេះកំពុងរៀបចំសម្រាប់ការប្រឈមមុខគ្នារយៈពេលវែងជាមួយសហរដ្ឋអាមេរិក ហើយការិយាល័យនយោបាយបានផ្តល់ការណែនាំដើម្បីពិនិត្យមើលភ្លាមៗអំពីការចាប់ផ្តើមសកម្មភាពដែលត្រូវបានផ្អាកជាបណ្តោះអាសន្នទាំងអស់ឡើងវិញ ។
ប្រទេសកូរ៉េខាងជើងបានប្រកាសផ្អាកការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីល ICBM ជាឯកតោភាគី នៅមុនកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅខែមេសា ឆ្នាំ ២០១៨ ។
ប្រទេសកូរ៉េខាងជើងបានបង្ហាញថា ខ្លួនមានបំណងជំរុញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ស្របតាមផែនការរយៈពេល ៥ ឆ្នាំរបស់ខ្លួនដើម្បីពង្រឹងសមត្ថភាពការពាររបស់ខ្លួន ខណៈនៅឆ្នាំនេះ ខ្លួនបានធ្វើតេស្តមីស៊ីល ៤ លើករួចមកហើយ និងបានបាញ់មីស៊ីលផ្លោងចំនួន ៦ គ្រាប់ ។
ប្រទេសនេះក៏បានសម្តែងការប្រឆាំងរបស់ខ្លួនចំពោះទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១២ ខែមករា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយចំណាត់ការចុងក្រោយរបស់កូរ៉េខាងជើងនេះត្រូវបានគេជឿថា មានគោលបំណងរក្សាការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ខណៈដែលថ្ងៃទី ២០ ខែមករានេះ គឺជាខួបលើកទី ១ នៃការឡើងកាន់អំណាចរបស់លោក បៃដិន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ បើកព្រំដែនភ្លាម កូរ៉េខាងជើង បញ្ជូនរថភ្លើងទៅដឹកទំនិញនៅ ចិន
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


