ព័ត៌មានអន្ដរជាតិ
មេ Meta លោក Zuckerberg បាត់ទ្រព្យ២៩ប៊ីលានដុល្លារតែ១ថ្ងៃម្សិលមិញ
លោក Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិ២៩ប៊ីលានដុល្លារអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះអាក្រក់បំផុតជាប់កំណត់ត្រាក្នុងរយៈពេលត្រឹមតែមួយថ្ងៃ បន្ទាប់ពីការព្យាករប្រាក់ចំណូលខកចិត្តដែលបានធ្វើឲ្យរន្ធត់ទិដ្ឋភាពបច្ចេកវិទ្យាសកល។
យោងតាម Forbes បានបង្ហាញថា ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះ២៦% ដែលបានលុបបំបាត់ជាង២០០ប៊ីលានដុល្លារអាមេរិកនៅក្នុងការធ្លាក់តម្លៃទីផ្សារធំបំផុតមិនធ្លាប់មានក្នុងមួយថ្ងៃសម្រាប់ក្រុមហ៊ុនអាមេរិកនេះ។ លទ្ធផលនេះបានទាញទ្រព្យសម្បត្តិរបស់ស្ថាបនិក និងជានាយកប្រតិបត្តិ លោក Zuckerberg សល់ត្រឹម៨៥ប៊ីលានដុល្លារអាមេរិក។

លោក Zuckerberg មានភាគហ៊ុនប្រហែលជា១២.៨%នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលពីមុនឈ្មោះ Facebook។
ការធ្លាក់ចុះទ្រព្យសម្បត្តិមួយថ្ងៃរបស់លោកស្ថិតក្នុងចំណោមការខាតបង់ធំបំផុតមិនធ្លាប់មាន និងបានកើតឡើង បន្ទាប់ពីម្ចាស់ក្រុមហ៊ុនរថយន្ត Tesla លោក Elon Musk បានបាត់បង់មួយថ្ងៃ៣៥ប៊ីលានដុល្លារអាមេរិកកាលពីខែវិច្ឆិកា។
យ៉ាងហោចណាស់ឈ្មួញកណ្តាល២១នាក់បានកាត់បន្ថយតម្លៃគោលដៅនៅ Meta បន្ទាប់ពីក្រុមហ៊ុនបានចេញផ្សាយការព្យាករខ្សោយជាងការរំពឹងទុកកាលពីថ្ងៃពុធ បណ្តាលមកពីការកែប្រែឯកជនភាពរបស់ Apple និងការប្រកួតប្រជែងកើនឡើងសម្រាប់អ្នកប្រើប្រាស់ក្នុងនោះមានគូប្រជែងធំ TikTok និង YouTube។
បន្ទាប់ពីបាត់បង់ប្រាក់២៩ប៊ីលានដុល្លារអាមេរិក លោក Zuckerberg បានស្ថិតនៅចំណាត់ថ្នាក់លេខ១២ក្នុងបញ្ជីមហាសេដ្ឋីលើលោករបស់ Forbes ដែលស្ថិតនៅពីក្រោមមហាសេដ្ឋីឥណ្ឌា Mukesh Ambani និង Gautam Adani៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


