ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ ឥណ្ឌាមានអ្នកស្លាប់ដោយកូវីដជាង៥សែននាក់កាលពីថ្ងៃសុក្រ
តួលេខស្លាប់ផ្លូវការដោយកូវីដ-១៩នៅប្រទេសឥណ្ឌាជាង៥សែននាក់កាលពីថ្ងៃសុក្រ ដែលច្រើនជាងកាលពីឆ្នាំមុន ប៉ុន្តែអ្នកជំនាញជឿជាក់ថា ចំនួននេះបិទបាំងដោយការស្ទង់មតិមិនត្រឹមត្រូវ និងមិនបានកត់ត្រាពីការស្លាប់នៅតំបន់ព្រំដែនដែលមនុស្សរាប់លាននាក់នៅតែរងគ្រោះ។
ឥណ្ឌាដែលស្ថិតចំណាត់ថ្នាក់លេខ៤នៃអ្នកស្លាប់ច្រើនបំផុតទូទាំងពិភពលោកមានកំណត់ត្រាស្លាប់៤០ម៉ឺននាក់កាលពីខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីវីរុសបំប្លែកកាចសាហាវ Delta រាតត្បាតខ្លាំង។ នេះបើយោងតាមទិន្នន័យផ្លូវការ។ អ្នកជំនាញខ្លះជឿថា តួលេខពិតប្រាកដខ្ពស់ជាងនេះច្រើន។

លោក Chinmay Tumbe ជំនួយការសាស្ត្រាចារ្យនៅវិទ្យាស្ថានគ្រប់គ្រងគ្រងឥណ្ឌាដែលជាអ្នកសហការសិក្សាស្រាវជ្រាវបាននិយាយថា ៖«ការសិក្សារបស់យើងបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ ប៉ាន់ស្មានការស្លាប់ដោយកូវីដនៅឥណ្ឌា៣លាននាក់ចាប់ពីកណ្តាលឆ្នាំ២០២១មកដោយប្រើទិន្នន័យផ្សេងគ្នា៣»។
កាលពីខែមុន រដ្ឋាភិបាលឥណ្ឌាបានច្រានចោលចំពោះការស្រាវជ្រាវនេះដោយគ្មានមូលដ្ឋាន នៅក្នុងសេចក្តីជូនដំណឹងមួយដោយនិយាយថា មានប្រព័ន្ធដ៏រឹងមាំមួយនៃរបាយការណ៍ពីកំណើត និងការស្លាប់។
ការស្លាប់ជាប់កំណត់តត្រារដ្ឋរបស់ឥណ្ឌាពីកូវីដ-១៩ បន្ទាប់ពីប្រមូលទិន្នន័យពីខណ្ឌផ្សេងៗ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋជាច្រើនបានធ្វើបច្ចុប្បន្នភាពចំពោះចំនួនអ្នកស្លាប់ អ្នកខ្លះស្ថិតក្រោមសម្ពាធពីតុលាការកំពូលរបស់ប្រទេស។ ក្នុងករណីភាគច្រើន អាជ្ញាធរនិយាយថា មានការយឹតយាវដោយសារការចុះបញ្ជី និងបញ្ហារដ្ឋបាលផ្សេងៗ។
ឥឡូវនេះ ឥណ្ឌាកំពុងស្ថិតនៅក្នុងការប្រឈមនឹងនៃរលកទី៣ដោយវីរុសបំប្លែងខ្លួនថ្មី Omicron ដែលអ្នកជំនាញជាន់ខ្ពស់មួយចំនួននិយាយថា ឆ្លងចូលសហគមន៍ហើយ ទោះជាមន្ត្រីរដ្ឋាភិបាលកណ្តាលនិយាយថា ករណីភាគច្រើនបំផុតស្រាល។
កាលពីខែមុន រដ្ឋាភិបាលបានបន្ធូរបន្ថយគោលការណ៍ធ្វើតេស្ត និងប្រាប់រដ្ឋនានាឲ្យទម្លាក់ការធ្វើតេស្តជាប្រចាំសម្រាប់អ្នកជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកឆ្លង លុះត្រាតែពួកគេវ័យចំណាស់ ឬមានអាការខុសប្លែកពីប្រក្រតី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


