Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ព្យាយាមចូលជាសមាជិក ណាតូ ទោះរងសម្ពាធពីប្រទេសនៅ អឺរ៉ុប

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយថា អ៊ុយក្រែនកំពុងស្វែងរកការក្លាយជាសមាជិកអង្គការណាតូ បើទោះបីជាមានសញ្ញាពីប្រទេសអឺរ៉ុបមួយចំនួនជំរុញឲ្យប្រទេសនេះបោះបង់គំនិតនេះក៏ដោយ ។

លោក Dmytro Kuleba
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីការបរទេសបាននិយាយទៀតថា ប៉ុន្តែសហរដ្ឋអាមេរិកមិនមែនជាប្រទេសមួយក្នុងចំណោមប្រទេសដែលជំរុញអ៊ុយក្រែនឲ្យព្យាយាមចូលណាតូនោះទេ ។

លោក Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អាមេរិក CBS ថា “ប្រជាជនអ៊ុយក្រែនភាគច្រើនចង់ឲ្យអ៊ុយក្រែនក្លាយជាសមាជិកនៃអង្គការណាតូ ។ សញ្ញាតែមួយគត់ដែលយើងកំពុងផ្ញើទៅកាន់ពិភពលោកគឺថា ប្រសិនបើអ៊ុយក្រែនទទួលបានជោគជ័យ ហើយប្រសិនបើរុស្ស៊ីដកថយ វានឹងមានសុវត្ថិភាពជាងសម្រាប់ពិភពប្រជាធិបតេយ្យទាំងមូល” ។

លោក Kuleba បានកត់សម្គាល់ថា ប្រទេសមួយចំនួនរបស់អង្គការណាតូបានផ្ញើសារទៅអ៊ុយក្រែនជាមួយនឹងសំណើដើម្បីបោះបង់ចោលគំនិតនៃការចូលទៅក្នុងសម្ព័ន្ធភាពមួយនេះ ។ យោងតាមគាត់ ទាំងនេះគឺជា “សមាជិកអឺរ៉ុបមួយចំនួន” ហើយសហរដ្ឋអាមេរិកមិនត្រូវបានរាប់បញ្ចូលនោះទេ ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូមិនស្ថិតនៅក្នុងរបៀបវារៈនោះទេ ហើយនឹងមិនកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី រៀបចំបាញ់មីស៊ីល ក្រោមការដឹកនាំផ្ទាល់របស់លោក ពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម