Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី​ ដាក់ឈ្មោះ ពូទីន និងមន្ត្រីជាន់ខ្ពស់ រុស្ស៊ី នៅក្នុងបញ្ជីស្បែកខ្មៅ

បានផុស

នៅ

ទីក្រុងកង់បេរ៉ា បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីកំពូលៗផ្សេងទៀត នឹងមិនស្វាគមន៍ មកកាន់ប្រទេសអូស្ត្រាលីនោះទេ បន្ទាប់ពីប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន។

នាយករដ្ឋមន្ត្រី Scott Morrison បានបង្ហាញវិធានការនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយលើកឡើងថា ក្រៅពី ពូទីន ទណ្ឌកម្មផ្ទាល់ខ្លួនដែលរួមមាន ការបង្កកទ្រព្យសកម្មពេញលេញ និងការហាមប្រាមចូលក្នុងប្រទេសអូស្ត្រាលី ក៏នឹងត្រូវដាក់លើរដ្ឋមន្ត្រីការបរទេស Sergey Lavrov រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu នាយករដ្ឋមន្ត្រី Mikhail Mishustin និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Vladimir Kolokoltsev របស់រុស្ស៊ីផងដែរ។

មន្ត្រីទាំងនេះគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ហើយពួកគេទាំងអស់បានសម្តែងការគាំទ្រចំពោះការទទួលស្គាល់របស់វិមានក្រឹមឡាំងអំពីតំបន់ Donbass មុនពេលសភាបានអនុម័តកិច្ចព្រមព្រៀង និងអនុញ្ញាតឱ្យលោក ពូទីន ប្រើប្រាស់កម្លាំងយោធានៅអ៊ុយក្រែន។

Scott Morrison ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុង Canberra ក្នុងការផ្តល់ឱ្យរដ្ឋធានីគៀវ ប្រើនូវគ្រឿងសព្វាវុធ និងជំនួយហិរញ្ញវត្ថុ ដោយសន្យាថា អូស្ត្រាលីនឹងធ្វើការជាមួយអង្គការណាតូ និងដៃគូផ្សេងទៀត ក៏ដូចជាសម្ភារៈយោធាដែលមិនមានគ្រោះថ្នាក់ដល់ជីវិត ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងជំនួយហិរញ្ញវត្ថុដើម្បីគាំទ្រប្រជាជនអ៊ុយក្រែន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ ប្រទេសមួយ អនុញ្ញាតឱ្យពលរដ្ឋខ្លួនចូលដៃជាមួយយោធា អ៊ុយក្រែន ប្រឆាំង រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម