ព័ត៌មានអន្ដរជាតិ
ប្រទេសមួយ អនុញ្ញាតឱ្យពលរដ្ឋខ្លួនចូលដៃជាមួយយោធា អ៊ុយក្រែន ប្រឆាំង រុស្ស៊ី
ទីក្រុង Copenhagen បានបង្ហើបឱ្យដឹងថា ខ្លួននឹងអនុញ្ញាតឱ្យជនជាតិដាណឺម៉ាក ចូលរួមជាមួយកងកម្លាំងយោធាអន្តរជាតិ ទីក្រុងគៀវ ដែលគ្រោងនឹងបង្កើត ដើម្បីជួយដល់យោធាអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី។

នាយករដ្ឋមន្ត្រីលោកស្រី Mette Frederiksen បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា “នេះជាជម្រើសដល់អ្នកណាដែលអាចប្រយុទ្ធបាន។ វាមិនមែនចំពោះតែប្រជាជនអ៊ុយក្រែន ដែលរស់នៅដាណឺម៉ាកនោះទេ ប៉ុន្តែចំពោះអ្នកផ្សេងទៀតដែលគិតថាពួកគេអាចរួមចំណែកដោយផ្ទាល់ក្នុងជម្លោះ”។

នាយករដ្ឋមន្ត្រីរូបនេះ បន្តថាការចូលរួមជាមួយយោធាអ៊ុយក្រែន មិនត្រូវបានហាមឃាត់ដោយច្បាប់ឡើយ ខណៈមុនឡើងថ្លែងសន្ទរកថាលោកស្រី Mette Frederiksen បានចូលរួមក្នុងការតវ៉ាដ៏ធំប្រឆាំងនឹងប្រតិបត្តិការរបស់ទីក្រុងមូស្គូនៅមុខស្ថានទូតរុស្ស៊ីនៅទីក្រុង Copenhagen ផងដែរ។
ការអនុញ្ញាត្តមួយនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសអំពីការបង្កើតកងវរសេនាធំការពារទឹកដីអន្តរជាតិរបស់អ៊ុយក្រែន ដែលនឹងអនុញ្ញាត្តឱ្យជនបរទេសអាចចូលរួមក្នុងជួររបស់ខ្លួន និងប្រយុទ្ធជាមួយយោធាអ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ។

ក្នុងនោះដែរ គេឃើញថា នាយករដ្ឋមន្ត្រីដាណឺម៉ាកមិនមែនជាមនុស្សដំបូងដែលគាំទ្រគំនិតរបស់ប្រធានាធិបតីនោះទេ ព្រោះកាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss ក៏បានគាំទ្រជនជាតិអង់គ្លេស ដែលចង់ចូលរួមសកម្មភាពយោធានៅខាងអ៊ុយក្រែនផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានប្រកាសឱ្យអ្នកស្ម័គ្រចិត្តទាំងអស់ទាក់ទងទៅបេសកកម្មការទូតរបស់អ៊ុយក្រែន នៅក្នុងប្រទេសរៀងៗខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ មកដឹង ប្រទេសឈរខាង រុស្ស៊ី និង អ៊ុយក្រែន អំឡុងផ្ទុះសង្គ្រាមពេលនេះ
ចុចអាន៖ លោក Zelensky នឹងដោះលែងអ្នកទោស អ៊ុយក្រែន ដែលចង់ប្រយុទ្ធជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


