Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សទាំងនេះ ធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែង និងកាន់តែស្រណោះ អ៊ុយក្រែន

បានផុស

នៅ

អំឡុងផ្ទុះសង្រ្គាម អ៊ុយក្រែន-រុស្ស៊ី រយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសជាច្រើនលើពិភពលោក បានយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីជោគវាសនានៃប្រទេសទាំងពីរ។ មិនថាហេតុការណ៍ ឬក្រុមមនុស្សពាក់ព័ន្ធផ្សេងៗ ត្រូវបានសាធារណជនលើលោកតាមដានយ៉ាងកកិត និងយកចិត្តទុកដាក់ជាទីបំផុត។ ក្នុងនោះ មានមនុស្សចំនួន បានធ្វើពិភពលោកកោតស្ញប់ស្ញែងនូវវីរភាពដ៏ក្លាហានរបស់ពួកគេ និងកាន់តែស្រណោះ អ៊ុយក្រែន ទ្វេដង ពេលបានដឹងនូវការលះបង់ដែលពួកគេបានធ្វើចំពោះប្រទេសនេះ។

១. ទាហាន អ៊ុយក្រែន បំផ្ទុះខ្លួនឯង

A
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Vitaliy Skakun ជាកងកម្លាំងប្រដាប់អាវុធ ដែលយាមល្បាតក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ​កាលពីថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០២២ គាត់បានបំផ្ទុះខ្លួនឯង ដើម្បីផ្ដាច់ស្ពាន រារាំងរថក្រោះរុស្ស៊ី មិនឱ្យចូលលុកលុយក្នុងតំបន់។

ក្រោយមរណភាព Vitaliy Skakun ប្រជាជនអ៊ុយក្រែន និងមនុស្សជាច្រើនទៀតនៅលើពិភពលោកកោតស្ញប់ស្ញែងគាត់ជាខ្លាំង ដែលហ៊ានប្ដូរជីវិតដើម្បីជាតិ លុះដល់ដង្ហើមចុងក្រោយ។

២. កងទ័ពនារី និងផ្កាឈូករ័ត្ន

Кого із жінок можуть забрати до армії | The Page

កងទ័ព​នារីៗ​វ័យ​ក្មេងរបស់ អ៊ុយក្រែន ដែលមានវ័យចន្លោះពី ២០-៤០ ឆ្នាំជាច្រើនរូប បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងទ័ព ខណៈ​ប្រទេស​របស់​ខ្លួន​រង​ការ​វាយ​ប្រហារ​ពី​រុស្សី។

ភ្ជាប់ជាមួយនូវទឹកចិត្តមោះមុត អង់អាច កងទ័ព​នារីទាំងនេះ បាន​ធ្វើ​ឲ្យ​ពិភពលោក​​រំជួលចិត្ត​យ៉ាងខ្លាំង ក្រោយពេលពួកនាងបាន​ដាក់​គ្រាប់​ឈូករ័ត្ន​នៅ​ក្នុង​ហោប៉ៅ​​របស់​ខ្លួន និង​សៀតផ្កា​លើ​សក់​ក្បាល ហើយ​សច្ចា​មុន​​ចេញ​ទៅ​សមរភូមិ​​ប្រយុទ្ធ​ថា «ប្រសិន​បើ​ខ្ញុំ​ស្លាប់​នៅ​ទីណា​ សូម​ឲ្យ​សាកសព​របស់​ខ្ញុំ នឹង​ក្លាយ​ជា​ផ្កា​ឈូករ័ត្ន ហើយ​វា​នឹង​ដុះ​យ៉ាង​ស្រស់​ស្អាត នៅ​លើ​ទឹក​ដី​កំណើត​របស់​ពួក​យើង»។

ដោយសារអត្ថន័យ​ទាំង​នេះ​ ​មនុស្ស​ស្ទើរទូទាំង​ពិភពលោក​ កើតក្ដីអាណិត​អាសូរជាតិ​សាសន៍​នេះ​ជា​ខ្លាំង ជាពិសេសនារី​អ៊ុយក្រែនតែម្ដង។ ពួកនាង​មិន​ត្រឹម​តែ​មាន​ភាព​ក្លាហាន​ប៉ុណ្ណោះ​ទេ​ ថែមទាំងហ៊ាន​លះបង់​ជីវិត​ ដើម្បី​បុព្វហេតុ​ជាតិ​របស់​ខ្លួនថែមទៀតផង​។

៣. ស្ត្រីបើកយន្តហោះយោធា អ៊ុយក្រែន

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ​ឆ្នាំ២០២២ ពិភពលោកមានការតក់ស្លុត និងរំជួលចិត្តជាខ្លាំង ក្រោយនាង Natasha Perakov ជាអ្នកបើកយន្តហោះយោធា អ៊ុយក្រែន ដ៏ល្បីល្បាញ និងដំបូងគេ បានស្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែនទល់នឹងរុស្ស៊ី។

ក្រោយពេល Natasha Perakov បានទទួលមរណនៅក្នុងការវាយប្រហារ ឈ្មោះរបស់នាងចាប់ផ្តើមល្បីល្បាញពេញលើអ៊ីនធឺណិត ដោយសារតែវីរភាព និងការលះបង់ជីវិតចំពោះជាតិមាតុភូមិ ហើយពិភពលោកកាន់តែអាសូរប្រទេសមួយនេះ។

៤. អតីតបវរកញ្ញា អ៊ុយក្រែន

Who is Anastasia Lenna former Miss Grand Ukraine ? Husband,Children,Net  worth,Ukraine invasion,Career,Bio/wiki,Parents. - Cradle Info

អតីតបវរកញ្ញាអ៊ុយក្រែន នាង Anastasiia Lenna ជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ផ្សេងទៀត ដែលចាប់កាន់អាវុធប្រឆាំងនឹងការវាយលុករបស់កងកម្លាំងរុស្ស៊ីក្នុងទីក្រុង កៀវ។

អតីតបវរកញ្ញាវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានគេឃើញកាន់កាំភ្លើងស្របពេលបង្ហោះរូបភាព អមជាមួយ hashtag ចំនួនពីរដោយសរសេរថា “ឈរជាមួយអ៊ុយក្រែន”​ និង “ពួតដៃគ្នាអ៊ុយក្រែន”។

៥. ​កុមារតូចៗ ជនជាតិ រុស្ស៊ី

កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្មេងៗសិស្សសាលាបឋមសិក្សាចំនួន ​៣នាក់ ត្រូវបានប៉ូលិសនៅទីក្រុងមូស្គូឃាត់ខ្លួន ពីបទដាក់ផ្កានៅមុខស្ថានទូតអ៊ុយក្រែន និងកាន់បដាសរសេរថា «NO TO WAR» (និយាយថាទេចំពោះសង្រ្គាម)។ នៅក្នុងហេតុការណ៍នេះ មហាជននៅលើអ៊ីនធឺរណិត បានសម្ដែងនូវការហួសចិត្ត និងអាណិតអាសូរកុមារទាំង ៣នាក់ជាខ្លាំង បន្ទាប់ពីប៉ូលិសបានចាប់ពួកគេដាក់ឡានដែលមានរបា ហាក់ដូចជាការឃុំឃាំង។ យ៉ាងណាមិញការឃាត់ខ្លួននេះ ត្រូវបានដោះលែងមកវិញ នៅប៉ុន្មានម៉ោងក្រោយមក៕

អត្ថបទ៖ សន្យា

ចុចអាន៖ ស្រីៗនាំគ្នាស្រាតធ្វើបាតុកម្មនៅស្ថានទូតរុស្ស៊ី ប្រឆាំងការវាយលុក អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម