ព័ត៌មានអន្ដរជាតិ
ហេតុការណ៍សំខាន់ៗ នៅថ្ងៃទី ១៤ នៃការវាយប្រហារ រវាងរុស្ស៊ី-អ៊ុយក្រែន
នាថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២ ការវាយប្រហាររវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន បានឈានដល់ទី១៤ ហើយ ខណៈព្រឹត្តិការណ៍សំខាន់ៗក្នុងថ្ងៃនេះ រួមមាន៖
-ប្រទេសរុស្ស៊ីអះអាង ខ្លួនកំពុងបើកច្រករបៀងមនុស្សធម៌នៅទីក្រុង កៀវ, Chernihiv, Sumy, Kharkiv និង Mariupol ចាប់ពីម៉ោង ៧ ព្រឹកថ្ងៃនេះ។ ដូច្នេះជនស៊ីវិលអាចត្រូវបានជម្លៀសចេញ។ ទោះយ៉ាងនេះក្ដី ការសន្យាបទឈប់បាញ់ពីមុនជាច្រើនមិនត្រូវបានរក្សាទុកដដែលទេ។

-អ្នកស្រុកនៅតំបន់ Sumy មួយចំនួន រួមទាំងនិស្សិតនីហ្សេរីយ៉ា និងឥណ្ឌា ពេលនេះបានចាកចេញពីទីក្រុង កៀវ ដោយពួកគេបានជិះឡានក្រុង។
-ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថា មនុស្ស ២លាននាក់បានភៀសចេញពីប្រទេសអ៊ុយក្រែន រាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម មកទល់នឹងថ្ងៃនេះ។
-ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងការអាប់ដេតចុងក្រោយរបស់ខ្លួនថា រុស្សីកំពុងតស៊ូទម្លាយចូលទៅភាគខាងជើងនៃទីក្រុងកៀវ ខណៈដែលកងកម្លាំងការពារជាតិអ៊ុយក្រែននៅតែបន្តបាញ់ទម្លាក់យន្តហោះរុស្ស៊ី។

-តាមសេចក្តីរាយការណ៍ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម បានបដិសេធមិនរៀបចំការហៅទូរសព្ទជាមួយលោក ចូ បៃដិន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទេ ខណៈដែលសហរដ្ឋអាមេរិកព្យាយាមបង្កើនការផ្គត់ផ្គង់ប្រេង បន្ទាប់ពីបានហាមឃាត់ជាផ្លូវការនូវការនាំចូលប្រេងពីរុស្ស៊ីកាលពីថ្ងៃអង្គារ ហើយពេលនេះតម្លៃប្រេងឡើងដល់ ១៣០ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៤ ឆ្នាំ។
-រដ្ឋាភិបាលអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបានបាញ់ផ្លោងផ្លូវដែលអនុញ្ញាតឱ្យជនស៊ីវិលរត់គេចពីទីក្រុង Mariupol ស្របពេលដែលទីក្រុងកំពង់ផែមួយនេះកំពុងរងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី និងកំពុងរស់នៅដោយគ្មានភ្លើង ទឹក ប្រព័ន្ធអនាម័យ ឬសេវាទូរសព្ទ។
-លោក ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី “ដើម្បីបង្កការឈឺចាប់បន្ថែមទៀតលើលោក វ្ល៉ាឌីមៀរ ពូទីន” ។ សហភាពអឺរ៉ុបមិនបានចូលរួមក្នុងការហាមឃាត់នេះទេ ប៉ុន្តែគណៈកម្មការអឺរ៉ុបបាននិយាយថា ទង្វើនេះអាចកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលរបស់សហភាពអឺរ៉ុបចំនួនពីរភាគបីនៅឆ្នាំ២០២២។ ចំណែករដ្ឋាភិបាលអង់គ្លេសបានសន្យានឹងលុបចោលការនាំចូលប្រេងពីរុស្ស៊ីនៅចុងឆ្នាំនេះ។
-ក្រុមហ៊ុន McDonald’s បានក្លាយជាក្រុមហ៊ុនលោកខាងលិចចុងក្រោយគេដែលប្រកាសខ្លួនផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះការមិនប្រកាន់ជំហរលើសង្គ្រាមនៅអ៊ុយក្រែន។

-អង្គការសុខភាពពិភពលោកបាននិយាយថា ការវាយប្រហារលើមន្ទីរពេទ្យអ៊ុយក្រែន រថយន្តសង្គ្រោះ និងកន្លែងថែទាំសុខភាពផ្សេងទៀតបានកើនឡើង “យ៉ាងឆាប់រហ័ស” ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសំខាន់ៗកំពុងខ្វះខាត។
-ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា គណៈកម្មការអឺរ៉ុបបានរៀបចំកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី និងបេឡារុស្ស ដែលវានឹងប៉ះពាល់ដល់អ្នកនយោបាយរុស្ស៊ីបន្ថែម ព្រមទាំងធនាគារបេឡារុស្សចំនួន ៣ផងដែរ។
-ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា យោធារុស្ស៊ីចំនួន ១២០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយតម្លៃចុងក្រោយរបស់ខ្លួន។
-នៅថ្ងៃនេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសក្ដែងៗ លោកលែងទទូចសុំចូលជាសមាជិកភាពអង្គការណាតូទៀតហើយ ដែលការប្រកាសធ្វើឡើងស្របនឹងជំហររបស់រុស្ស៊ី តាំងពីដើមមក។

-ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា នៅថ្ងៃពុធទី៩ ខែមីនានេះ លោករដ្ឋមន្ត្រី Sergei Lavrov បានធ្វើដំណើរទៅកាន់ប្រទេសតួកគី ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែនគឺលោក Dmytro Kuleba៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Guardian
ចុចអាន៖ មេទ័ពកំពូលរបស់លោក ពូទីន ៩នាក់ហើយ ត្រូវអ៊ុយក្រែន ផ្តាច់ជីវិត
ចុចអាន៖ ចិន ផ្តល់ជំនួយមនុស្សធម៌ជិត ៨០ម៉ឺនដុល្លារអាមេរិកឲ្យ អ៊ុយក្រែន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


