ព័ត៌មានអន្ដរជាតិ
ដបវ៉ាក់សាំងកូវីដដែលចាក់ឲ្យមនុស្សដំបូងគេលើលោកនឹងយកទៅដាក់នៅសារមន្ទីរវិទ្យាសាស្រ្ត
ដបនិងសឺរ៉ាំងនៃការចាក់វ៉ាក់សាំងកូវីដលើកដំបូងបង្អស់នឹងត្រូវបានដាក់បង្ហាញនៅឆ្នាំក្រោយក្នុងសារមន្ទីរវិទ្យាសាស្ត្រ។
កាលពីថ្ងៃទី៨ខែធ្នូ លោកយាយអាយុ៩០ឆ្នាំនៅទីក្រុង Coventry បានក្លាយជាមនុស្សដំបូងគេលើពិភពលោកដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្រៅការធ្វើតេស្ត។

ពិភពលោកបានផ្តោតការយកចិត្តទុកដាក់លើលោកយាយ Margaret Keenan នៅពេលគាត់ទទួលបានការចាក់ថ្នាំនៅម៉ោង៦និង៤៥នាទីព្រឹកនៅពេលគិលានុបដ្ឋាយិកា ចាក់ដៃរបស់គាត់ជាមួយវ៉ាក់សាំង mRNA ដែលផលិតដោយក្រុមហ៊ុន Pfizer និង BioNTech។
ឱកាសដ៏សំខាន់នេះបានបង្កភាពល្បីល្បាញទូទាំងពិភពលោកនិងផ្តល់នូវក្តីសង្ឃឹមដ៏ភ្លឺស្វាងជាលើកដំបូងថា ជំងឺកូវីដ១៩ដែលបានសម្លាប់មនុស្សជាង១.៦លាននាក់នៅទូទាំងពិភពលោកអាចឈានដល់ទីបញ្ចប់។

វាត្រូវបានគេស្គាល់ថាជាជ័យជម្នះដ៏អស្ចារ្យបំផុតមួយនៅក្នុងវិទ្យាសាស្ត្រហើយដូសដែលចាក់ឲ្យលោកយាយ Keenan ទំនងជាត្រូវបានបញ្ចូលទៅក្នុងសៀវភៅប្រវត្តិសាស្ត្រ។
ជាលទ្ធផល ទាំងដបដែលគ្មានថ្នាំនិងសឺរ៉ាំងរបស់លោកស្រី Keenan ត្រូវបានយកចេញពីកន្លែងទុកដាក់សំណល់ជីវឧស្ម័នដោយសារមន្ទីរវិទ្យាសាស្រ្ត។

ថ្ងៃស្អែក លោកយាយ Keenan នឹងអបអរសាទរខួបកំណើតគម្រប់៩១ឆ្នាំរបស់គាត់ហើយដបនិងសឺរ៉ាំងនឹងចូលរួមក្នុងការប្រមូលទុកដាក់របស់ក្រុមសារមន្ទីរវិទ្យាសាស្ត្រ។
វានឹងបង្កើតជាផ្នែកមួយនៃការប្រមូលពិសេសដែលត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្ត្រដែលបានដើរតួដ៏សំខាន់នៅក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩។

របស់របរផ្សេងទៀតរួមមានបច្ចេកវិទ្យាវេជ្ជសាស្ត្រ, ប្រដាប់ត្បាររបស់ NHS និងបំពង់ខ្យល់អុកស៊ីសែន។
នៅដើមឆ្នាំ២០២១ ដបវ៉ាក់សាំងនឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា “Medicine: The Wellcome Galleries” នៅសារមន្ទីរក្នុងតំបន់ South Kensington ភាគខាងត្បូងទីក្រុងឡុងដ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដនៅអាមេរិកចាប់ផ្តើមហើយ
ចុចអាន៖ ប្រទេសអាស៊ីមួយអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចិន ទោះអ្នកធ្វើតេស្តមានបញ្ហាសរសៃប្រសាទ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?