Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ទម្លាយទំហំទឹកប្រាក់ការខូចខាតក្នុងសង្គ្រាមជាមួយ រុស្ស៊ី

បានផុស

នៅ

យោងតាមការប៉ាន់ប្រមាណថ្មីមួយពីសាលាសេដ្ឋកិច្ចទីក្រុងកៀវបានឲ្យដឹងថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនបានបណ្តាលឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងទំហំទឹកប្រាក់ជាង ៦៣ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការប៉ាន់ប្រមាណដែលបានគណនាផលប៉ះពាល់សេដ្ឋកិច្ចនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនរហូតដល់ថ្ងៃទី ២៤ ខែមីនា បានឲ្យដឹងថា យ៉ាងហោចណាស់អគារលំនៅដ្ឋានចំនួន ៤,៤៣១ ខ្នងត្រូវបានខូចខាត បំផ្លាញ ឬរឹបអូស ។

ការប៉ាន់ប្រមាណនោះបានបញ្ជាក់ទៀតថា ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបំផ្លាញទាំងនោះក៏រួមជាមួយនឹងរោងចក្រ និងឃ្លាំងអាវុធចំនួន ៩២ កន្លែង និងសាលារៀនចំនួន ៣៧៨ កន្លែងផងដែរ ។

លើសពីនេះទៀត អាកាសយានដ្ឋានចំនួន ១២ កន្លែង ព្រមទាំងរោងចក្រថាមពលកម្ដៅ ឬវារីអគ្គិសនីចំនួន ៧ ក៏ត្រូវបានបំផ្លាញ ខូចខាត ឬរឹបអូសយកផងដែរ ។

នេះជាប៉ាន់ប្រមាណមួយផ្សេងទៀត បន្ទាប់ពីការប៉ាន់ប្រមាណកាលពីថ្ងៃទី ១៧ ខែមីនា បានបង្ហាញពីការខូចខាតសរុបចំនួន ៣.៥ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា យ៉ាងហោចណាស់ជនស៊ីវិល ១,១០៤ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន និង ១,៧៥៤ នាក់បានរងរបួស ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ខណៈប្រជាជនអ៊ុយក្រែនជាង ៣.៨ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ រុស្ស៊ី ប្រកាសជោគជ័យបញ្ចប់សង្គ្រាមដំណាក់កាលទី ១ នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម