ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសជោគជ័យបញ្ចប់សង្គ្រាមដំណាក់កាលទី ១ នៅ អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា គោលដៅសំខាន់នៃដំណាក់កាលទីមួយនៃ “ប្រតិបត្តិការពិសេស” របស់រុស្ស៊ីនៅអ៊ុយក្រែនត្រូវបានបញ្ចប់ដោយជោគជ័យ ។

ការបញ្ចប់ដំណាក់កាលទី ១ នេះគឺសំដៅលើ ៩៣ ភាគរយនៃទឹកដីខេត្ត Luhansk ត្រូវបានរំដោះដោយសាធារណរដ្ឋប្រជាមានិត Luhansk (LNR) ខណៈដែលសាធារណរដ្ឋប្រជាមានិត Donetsk (DNR) បានកាន់កាប់ជាង ៥៤ ភាគរយនៅក្នុងខេត្ត Donetsk ។
ក្រសួងបាននិយាយថា “យើងក៏បានផ្តល់ទាហានដល់ថ្នាក់ដឹកនាំនៃ LNR និង DNR ដើម្បីឲ្យពួកគេជួយការពារទឹកដីមួយនេះដោយខ្លួនឯង” ។

ទន្ទឹមនោះសារព័ត៌មាន RIA បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីនឹងនៅតែបន្តប្រតិបត្តិការរបស់ខ្លួនរហូតដល់សម្រេចបាននូវគោលដៅដែលបានកំណត់ដោយប្រធានាធិបតី វ្លាឌីមៀ ពូទីន ។
គួររម្លឹកថា រុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈនៅក្នុង “ប្រតិបត្តិការពិសេស” របស់ខ្លួនដើម្បីធ្វើឲ្យសមត្ថភាពយោធារបស់តំបន់ភាគខាងត្បូងចុះខ្សោយ និងដកមនុស្សចេញពីតំបន់ដែលហៅថា “អ្នកជាតិនិយមដ៏គ្រោះថ្នាក់” ។

ស្របពេលជាមួយគ្នានោះ កងកម្លាំងអ៊ុយក្រែនបានបង្កើនការទប់ទល់យ៉ាងតឹងរ៉ឹងចំពោះការលុកលុយនេះ ហើយលោកខាងលិចបានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើរុស្ស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខំឲ្យដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


