Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចោទថា សង្គ្រាមកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារលោកខាងលិច ផ្តល់អាវុធឲ្យ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់លោកខាងលិចថា ធ្វើឲ្យជម្លោះនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ដោយសារតែការផ្គត់ផ្គង់អាវុធ ទៅឲ្យរដ្ឋាភិបាលទីក្រុង កៀវ។

This image has an empty alt attribute; its file name is 1351675.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ

លោក Nebenzya ក៏បានច្រានចោលផងដែរ ចំពោះការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ការលុកលុយរបស់អ៊ុយក្រែនគឺជា “សង្រ្គាមជម្រើស” ដោយនិយាយថា លោកខាងលិចកំពុងព្យាយាមបង្កើត “រដ្ឋប្រឆាំងរុស្ស៊ី” នៅអ៊ុយក្រែន។

ការលើកឡើងរបស់លោក Nebenzya បានកើតឡើងបន្ទាប់ពីកិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែន នៅប្រទេស តួកគី បានទទួលលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។

This image has an empty alt attribute; its file name is AP21344529168966-1024x538.webp

ក្នុងកិច្ចប្រជុំនោះ ប្រទេសរុស្ស៊ីបានសន្យា កាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុង កៀវ និងទីក្រុង Chernihiv ខណៈ អ៊ុយក្រែនបានទទួលយកឋានៈអព្យាក្រឹត មិនចូលអង្គការណាតូ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ លទ្ធផលល្អចំនួន២ ទទួលបានក្នុងការចរចា រុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម