ព័ត៌មានអន្ដរជាតិ
លទ្ធផលល្អចំនួន២ ទទួលបានក្នុងការចរចា រុស្ស៊ី-អ៊ុយក្រែន (មានវីដេអូ)
ក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារទី២៩ខែមីនា លទ្ធផលវិជ្ជមានចំនួន២បានលេចចញ ដោយទី១នោះគឺប្រទេសរុស្ស៊ីបានសន្យា កាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុង កៀវ និងទីក្រុង Chernihiv ចំណែកទី២គឺ អ៊ុយក្រែនបានទទួលយកឋានៈអព្យាក្រឹត។

កិច្ចពិភាក្សាបានធ្វើឡើងនៅក្នុងវិមានទីក្រុង អ៊ីស្តង់ប៊ុល ពោលគឺមានរយៈពេលជាងមួយខែ ក្រោយផ្ទុះការវាយប្រហារធំបំផុតលើប្រទេសអឺរ៉ុបមួយ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដែលបានសម្លាប់ ឬរងរបួសមនុស្សរាប់ពាន់នាក់ បង្ខំឲ្យមនុស្សជិត៤លាននាក់ភៀសខ្លួនទៅក្រៅប្រទេស និងបានបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ីដោយការដាក់ទណ្ឌកម្ម។
អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Alexander Fomin បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយសកម្មភាពយោធានៅក្នុងទិសដៅ កៀវ និង Chernihiv”។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបាននិយាយអំពីតំបន់ផ្សេងទៀតដែលបានជួបការប្រយុទ្ធគ្នាខ្លាំងនោះទេ រួមមានជុំវិញទីក្រុង Mariupol នៅភាគអាគ្នេយ៍ តំបន់ Sumy និង Kharkiv នៅភាគខាងកើត និង Kherson និង Mykolaiv នៅភាគខាងត្បូងផងដែរ។
ចំណែកក្រុមរបស់អ៊ុយក្រែនឯណោះវិញ បាននិយាយថា ពួកគេនឹងទទួលយកឋានៈ អព្យាក្រឹត សម្រាប់ប្រទេសនេះ ដែលមានន័យថា អ៊ុយក្រែន នឹងមិនចូលរួមសម្ព័ន្ធភាពនានាដូចជា ណាតូ នោះទេ ដែលនេះជាការទាមទារដ៏សំខាន់របស់ទីក្រុងមូស្គូ ជាថ្នូរនឹងការធានាសន្តិសុខ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោកយាយ Baba Vanga ទស្សន៍ទាយអំពីជោគវាសនាលោក Putin ក្រោយបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


