ព័ត៌មានអន្ដរជាតិ
មេថាមពលបរមាណូអន្តរជាតិទៅពិនិត្យសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរដែល រុស្ស៊ី គ្រប់គ្រងនៅ អ៊ុយក្រែន
ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានទៅទស្សនារោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែររបស់ប្រទេស បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ។

អគ្គនាយក IAEA លោក Rafael Grossi កាលពីថ្ងៃពុធបានបង្ហោះវីដេអូមួយដែលថតនៅរោងចក្រថាមពលនុយក្លេអ៊ែរភាគខាងត្បូងអ៊ុយក្រែន ហើយលោកប្រាប់បុគ្គលិកថា IAEA ត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រពួកគេ ។
លោកក៏បានជួបជាមួយរដ្ឋមន្ត្រីថាមពលរបស់អ៊ុយក្រែន និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតដើម្បីពិភាក្សាអំពីជំនួយបច្ចេកទេសដើម្បីធានាសុវត្ថិភាព និងសន្តិសុខនៃរោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសផងដែរ ។

ទន្ទឹមនោះ IAEA ក៏បានលើកឡើងម្តងហើយម្តងទៀតអំពីការព្រួយបារម្ភអំពីសុវត្ថិភាពនៃទីតាំងនុយក្លេអ៊ែររបស់អ៊ុយក្រែនផងដែរ ។
ចំណែកការដោះដូរបុគ្គលិកបច្ចេកទេសនៅរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ត្រូវបានពន្យារពេលជាយូរមកហើយ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានគ្រប់គ្រងរោងចក្រនៅសម័យសូវៀតមួយនេះ បន្ទាប់ពីជាប់គាំងដោយគ្រោះថ្នាក់តាំងឆ្នាំ ១៩៨៦ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


