ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបញ្ចូលទាហានថ្មីជាង១៣ម៉ឺននាក់ តែមិនមែនបញ្ជូនទៅអ៊ុយក្រែនទេ
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើក្រឹត្យមួយបញ្ជាឲ្យទាហានថ្មីចំនួន ១៣៤ ៥០០នាក់ ចូលក្នុងជួរកងទ័ពដែលជាផ្នែកមួយនៃសេចក្តីព្រាងជ្រើសរើសប្រចាំឆ្នាំ ប៉ុន្តែក្រសួងការពារជាតិបាននិយាយថា មិនមែនការបញ្ចូលដើម្បីបញ្ជូនទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនទេ។
បទបញ្ជាបានកើតមានឡើងក្នុងរយៈពេល៥សប្តាហ៍ បន្ទាប់ពីរុស្ស៊ីវាយប្រហារនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារ៍ថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលបានជ្រើសរើសនឹងត្រូវបញ្ជូនទៅសមរភូមិក្តៅនោះទេ។

កាលពីថ្ងៃទី៩ ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថា ទាហានមួយចំនួនត្រូវបានបញ្ជូនទៅអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន បានបដិសេធរឿងនេះជាច្រើនលើក ដោយនិយាយថា មានតែទាហាន និងមន្ត្រីអាជីពដែលត្រូវបានបញ្ជូនទៅ។
អ្នកនាំពាក្យរបស់លោក ពូទីន បាននិយាយនៅពេលនោះថា លោកប្រធានាធិបតីបានបញ្ជាឲ្យរដ្ឋអាជ្ញាយោធាធ្វើការស៊ើបអង្កេត និងដាក់ទណ្ឌកម្មលើមន្ត្រីដែលទទួលខុសត្រូវចំពោះការមិនគោរពតាមការណែនាំរបស់លោកដើម្បីដកទាហានចេញ។
ក្រឹត្យរបស់លោកប្រធានាធិបតី ពូទីន បាននិយាយថា សេចក្តីព្រាងយោធាប្រចាំឆ្នាំដែលចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែកក្កដា នឹងប៉ះពាល់ដល់បុរសៗរុស្ស៊ីដែលមានអាយុចន្លោះពី១៨ដល់២៧ឆ្នាំ។
លោក Shoigu បាននិយាយកាលពីថ្ងៃអង្គារ៍ថា អ្នកដែលបានកោះហៅទាំងនោះនឹងត្រូវបានបញ្ជូនទៅមូលដ្ឋានដែលត្រូវបានកំណត់តាមការចាត់តាំងរបស់ពួកគេនាចុងខែឧសភា។
លោកមានប្រសាសន៍ដែលត្រូវបានចេញផ្សាយនៅវេបសាយរបស់ក្រសួងថា ៖«ទាហានភាគច្រើនបំផុតកំពុងស្ថិតក្នុងការហ្វឹកហាត់រយៈពេល៣ទៅ៥ខែ។ សូមឲ្យខ្ញុំបញ្ជាក់ថា ទាហានថ្មីនឹងមិនបញ្ជូនទៅសមរភូមិក្តៅណាមួយនោះទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


