Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ពូទីន ផ្ញើសារទៅ ចូ បៃដិន

បានផុស

នៅ

វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអបអរសាទរដល់លោក ចូ បៃដិន ចំពោះជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់ពីលោក បៃដិន ទទួលបានការជ្រើសរើសពីអង្គអ្នកបោះឆ្នោតដែលកំណត់ប្រធានាធិបតីអាមេរិកជាផ្លូវការ។

កាលពីមុន វិមានក្រឹមឡាំងបាននិយាយថា ខ្លួននឹងរង់ចាំលទ្ធផលផ្លូវការនៃការបោះឆ្នោតមុនពេលធ្វើអត្ថាធិប្បាយអំពីលទ្ធផលរបស់ខ្លួនបើទោះបីជាប្រទេសដទៃទៀតបានអបអរសាទរចំពោះលោក បៃដិន អំពីជ័យជម្នះបន្ទាប់ពីការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិការួចហើយក៏ដោយ។

វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សម្រាប់ខ្ញុំ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់អន្តរកម្មនិងទំនាក់ទំនងជាមួយអ្នក។

វិមានក្រឹមឡាំងនិយាយថា “លោក ពូទីន បានជូនពរដល់ប្រធានាធិបតីជាប់ឆ្នោតឲ្យទទួលតែជោគជ័យនិងបានបង្ហាញការជឿជាក់ថា រុស្ស៊ីនិងសហរដ្ឋអាមេរិកដែលមានការទទួលខុសត្រូវពិសេសចំពោះសន្តិសុខនិងស្ថិរភាពពិភពលោកពិតជាអាចជួយដោះស្រាយបញ្ហានិងឧបសគ្គជាច្រើនដែលពិភពលោកកំពុងប្រឈមមុខបាន”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ Breaking News! អង្គបោះឆ្នោតអាមេរិកប្រកាសជ័យជម្នះផ្លូវការរបស់លោក Joe Biden

ចុចអាន៖ លោក Joe Biden និងលោកស្រី Kamala Harris ក្លាយជាបុគ្គលល្បីប្រចាំឆ្នាំ ២០២០ នៃទស្សនាវដ្ដី Time Magazine

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម