ព័ត៌មានអន្ដរជាតិ
Le Figaro ផ្សាយថា អាមេរិក និងអង់គ្លេសកំពុងធ្វើសង្គ្រាមសម្ងាត់នៅអ៊ុយក្រែន
កងកម្លាំងវរជនពិសេសរបស់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកកំពុងមានវត្តមាននៅប្រទេសអ៊ុយក្រែនចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីបានកើតឡើងតាំងពីចុងខែកុម្ភៈមកម្ល៉េះ។ នេះបើយោងតាមប្រភពមួយនៅក្នុងសហគមន៍ស៊ើបការណ៍បារាំងបានប្រាប់សារព័ត៌មាន Le Figaro កាលពីសប្តាហ៍មុន។

ការអះអាងនេះត្រូវរាយការណ៍ដោយលោក Georges Malbrunot អ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិជាន់ខ្ពស់របស់កាសែត Le Figaro កាលពីថ្ងៃសៅរ៍ មួយថ្ងៃនៅពេលនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់ទីក្រុងកៀវ។ មេដឹកនាំអង់គ្លេសត្រូវបានគេរាយការណ៍ថា ត្រូវបានការពារដោយឆ្មាំវរជនកម្លាំងពិសេស SAS បើទោះជាការអះអាងនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ។
«កងកម្លាំងពិសេស SAS មានវត្តមាននៅអ៊ុយក្រែនតាំងពីសង្គ្រាមបានចាប់ផ្តើមឡើង ដូចដែលបានធ្វើ American Deltas»។ លោក Malbrunot បានសរសេរដោយយោងលើប្រភពស៊ើបការណ៍បារាំងមួយ។ លោកបានបន្ថែមថា យោងលើប្រភព រុស្ស៊ីបានដឹងច្បាស់ពីសង្គ្រាមសម្ងាត់ប្រឆាំងនឹងកងទ័ពរបស់ខ្លួនដោយកងកុម្ម៉ង់ដូបរទេស។ កាសែត Le Figaro បានបញ្ចូលទាំងសេចក្តីរាយការណ៍របស់លោកនៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ពួកគេអំពីអ៊ុយក្រែន។

ចក្រភពអង់គ្លេស និងអាមេរិកស្ថិតក្នុងចំណោមអ្នកគាំទ្រយោធាយ៉ាងសកម្មបំផុតដល់ទីក្រុងកៀវ។ លោក Johnson ត្រូវបានគេរាយការណ៍ពីការជំរុញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឲ្យបន្តប្រយុទ្ធជាមួយរុស្ស៊ី និងមិនដោះស្រាយសម្រាប់សន្តិភាពឡើយរហូតដល់លក្ខខណ្ឌល្អប្រសើរត្រូវបានផ្តល់ជូន។
ការឯកភាពក្នុងការប្រយុទ្ធដោយមានការគាំទ្រពីលោកខាងលិចត្រូវបានបញ្ជាក់យ៉ាងច្បាស់កាលពីសប្តាហ៍មុនដោយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell ដែលបាននិយាយកាលពីថ្ងៃសៅរ៍ថា សង្គ្រាមនឹងឈ្នះនៅសមរភូមិ នៅពេលលោកធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវដែរ។
ដើមឡើយសារព័ត៌មានអង់គ្លេសបានផ្សាយថា ទាហានរបស់អង្គភាពពិសេស SAS ដែលចូលនិវត្តរ៍ជាច្រើននាក់ទៅ ឬគ្រោងទៅអ៊ុយក្រែនដើម្បីចែករំលែកជំនាញរបស់ពួកគាត់ក្នុងការឈ្លបយកការណ៍ និងការធ្វើសង្គ្រាមប្រឆាំងនឹងរថក្រោះដល់ទីក្រុងកៀវ។ យោងតាមកាសែត Daily Mirror បានផ្សាយថា សេវាកម្មរបស់ពួកគេត្រូវបានចោទប្រកាន់ថា បានបង់ប្រាក់ដោយប្រទេសមួយនៅអឺរ៉ុប ប៉ុន្តែនៅតែដាក់ឈ្មោះតាមរយៈក្រុមហ៊ុនឯកជមជាជាងរដ្ឋាភិបាលអង់គ្លេស។

យោធារុស្ស៊ីបានរាយការណ៍ពីសកម្មភាពប្រឆាំងនឹងអ្វីដែលខ្លួនចាត់ទុកជាទាហានស៊ីឈ្នួលដែលកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែនជាច្រើនដងមកហើយ។ ករណីមួយក្នុងចំណោមនោះគឺកាលពីថ្ងៃសៅរ៍កន្លងទៅនេះស្របពេលលោក Johnson និងលោក Borell ស្ថិតនៅទីក្រុងកៀវ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទីក្រុងកៀបបានប៉ុនប៉ងប្រើនាវាស៊ីវិលមួយក្នុងការប៉ុនប៉ងចុងក្រោយដែលបរាជ័យដើម្បីជម្លៀសបុគ្គលិកជាន់ខ្ពស់ពីកំពង់ផែទីក្រុង Mariupol ដែលជាកន្លែងមានការវាយប្រហារខ្លាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


