Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា លោក និងក្រុមការងារធ្វើការនៅទីងងឹត បើហ៊ានបើក ភ្លើងភ្លឺ រុស្ស៊ី នឹងទម្លាក់គ្រាប់បែកមក

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់កម្មវិធី “60 Minutes” របសទូរទស្សន៍ CBS ថា លោក និងក្រុមការងាររបស់លោកនៅក្នុងទីក្រុងកៀវត្រូវធ្វើការនៅក្នុងទីងងឹតដើម្បីចៀសវាងការក្លាយជាគោលដៅនៃការទម្លាក់គ្រាប់បែកពីរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយលោក Zelensky, អ្នកឆ្លើយឆ្លងព័ត៌មានរបស់ CBS លោក Scott Pelley បានពណ៌នាថា មជ្ឈមណ្ឌលបញ្ជានេះគឺជា “បន្ទាយ” ដែលពោរពេញទៅដោយកងទ័ព និងសព្វាវុធ ។ វីដេអូ​នៃ​មជ្ឈមណ្ឌល​នេះ​បាន​បង្ហាញ​ពី​ផ្លូវ​ដើរ និង​ពូកខ្នើយ​នៅទី​ងងឹត​នៅ​លើ​ឥដ្ឋ ខណៈទាហាន​អ៊ុយក្រែន​ខ្លះក៏​ដេក​នៅ​ទីនោះផងដែរ ។

លោក Zelenskyy បានប្រាប់លោក Pelley ថា “នៅទីនេះវាត្រូវតែងងឹត អ្នកមិនអាចបើកភ្លើងបានទេ ពីព្រោះគ្រាប់បែកអាចហោះចូល ក្នុងអំឡុងពេលការវាយប្រហារតាមអាកាស ហើយលោក និងបុគ្គលិករបស់លោកបានរស់នៅទីនោះអស់រយៈពេល ៤៩ ថ្ងៃហើយគិតត្រឹមថ្ងៃពុធ” ។

នៅពេលដែលលោក Pelley សួរលោក Zelenskyy ថាតើគាត់មានសុវត្ថិភាពដែរឬទេ លោកប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា “បាទ ខ្ញុំសុខសប្បាយទេ ខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់ល្អណាស់” ។

លោក Zelensky បញ្ជាក់ថា ឆ្មាំរបស់យើងមានការព្រួយបារម្ភ ព្រោះវាអាចនឹងមានការវាយប្រហារតាមអាកាស បើយើងបើកភ្លើង ប៉ុន្តែនៅពេលដែលយើងទទួលបានសញ្ញាជម្លៀសពីការវាយប្រហារតាមផ្លូវអាកាស យើងនឹងឆ្ពោះទៅមុខ ជាពិសេសនៅជាន់ក្រោមដី” ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Business Insider

ចុចអាន ៖ លោក Zelensky សុំដោះដូរមិត្តជិតស្និទ្ធរបស់ Putin ដែលទើបចាប់បាន ជាមួយពលរដ្ឋ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម