ព័ត៌មានអន្ដរជាតិ
លោក Zelensky សុំដោះដូរមិត្តជិតស្និទ្ធរបស់ Putin ដែលទើបចាប់បាន ជាមួយពលរដ្ឋ អ៊ុយក្រែន (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនបានស្នើនៅថ្ងៃពុធនេះនូវការដោះដូរលោក Viktor Medvedchuk មិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាមួយជនជាតិអ៊ុយក្រែនដែលកំពុងជាប់ឃុំឃាំងនៅរុស្ស៊ី ។

លោក Volodymyr Zelenskyy បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ Telegram ថា “ខ្ញុំផ្តល់ជូនសហព័ន្ធរុស្ស៊ីនូវការដោះដូរបុរសម្នាក់នេះសម្រាប់ក្មេងប្រុស និងក្មេងស្រីរបស់យើងដែលឥឡូវនេះត្រូវបានជាប់ឃុំឃាំងដោយរុស្ស៊ី” ។
លោកបន្ថែមថា “វាជាការមើលងាយពីសំណាក់លោក Medvedchuk ជាពិសេសសម្រាប់ការក្លែងបន្លំខ្លួនជាយោធា ។ ប្រសិនបើលោក Medvedchuk ជ្រើសរើសឯកសណ្ឋានយោធាសម្រាប់ខ្លួនគាត់ នោះគាត់នឹងស្ថិតនៅក្រោមច្បាប់នៃសម័យសង្គ្រាម” ។

ដោយចែករំលែករូបថតរបស់លោក Medvedchuk អង្គុយលើកៅអីដោយដៃជាប់ខ្នោះ, លោក Zelensky បានបង្ហោះលើ Telegram កាលពីថ្ងៃអង្គារថា “អ៊ុយក្រែនក្នុងប្រតិបត្តិការពិសេសមួយបានចាប់ជនផ្តាច់ការដែលរត់គេចខ្លួនម្នាក់ និងត្រូវបានគេស្គាល់ថាជា មេដឹកនាំគណបក្សប្រឆាំងដ៏លេចធ្លោបំផុតរបស់អ៊ុយក្រែន ហើយលោកបានអរគុណដល់សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែន (SBU) សម្រាប់ការធ្វើបានយ៉ាងល្អនេះ” ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ករណីក្បត់ជាតិត្រូវបានបើកឡើងក្នុងប្រទេសអ៊ុយក្រែនប្រឆាំងនឹងលោក Medvedchuk ដែលជាមេដឹកនាំគណបក្សប្រឆាំង Opposition Platform-For Life ដោយលោកត្រូវគេរាយការណ៍ថា បានរត់គេចពីការឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ប្រទេស ណាតូ មួយនេះជាតួអង្គសន្តិសុខសំខាន់បំផុតសម្រាប់ អឺរ៉ុប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


