ព័ត៌មានអន្ដរជាតិ
ឡាវ ចាប់គ្រឿងញៀនទ្រង់ទ្រាយធំទម្ងន់ជិត ១តោន
ប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចឡាវចាប់បានថ្នាំញៀនទ្រង់ទ្រាយធំជាថ្មីទៀត ខណៈដែលឈ្មួញកំពុងដឹកជញ្ជូនតាមព្រំដែនចូលតាមភូមិសាស្ត្រស្រុកហុងសា ខេត្តសាយ៉ាប៊ូលី ពោលគឺចាប់បានមេតំហ្វេតាមីនចំនួន ៩៥២គីឡូក្រាម និងម៉ាទឹកកកកន្លះតោន។

កាលពីថ្ងៃទី១៨ ខែមេសា លោកវរសេនីយ៍ទោ Thonglai Peddawong មេបញ្ជាការការពារសន្តិសុខ(អធិការ) ស្រុកហុងសា ខេត្តសាយ៉ាប៊ូលី (Xayabuli) បានថ្លែងអំពីប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ ចន្លោះពីថ្ងៃទី ១១-១២ ខែមេសាកន្លងទៅនេះ ដោយកម្លាំងសមត្ថកិច្ចចាប់បានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៩៥២គីឡូក្រាម និងប្រភេទម៉ាទឹកកកចំនួន ៥៣៤គីឡូក្រាម រថយន្ត ២គ្រឿង ទូរស័ព្ទដៃ ២គ្រឿង និងជនសង្ស័យ ១នាក់។
ទីប្រជុំជនស្រុកហុងសាមានចម្ងាយប្រហែល ៣៥គីឡូម៉ែត្រពីព្រំដែនថៃ ត្រង់ចំណុចស្រុកឆាឡើមព្រះគៀតខេត្តណាន(ថៃ)។ ចំណែកខេត្តសាយ៉ាប៊ូលីជាខេត្តស្ថិតនៅភាគខាងលិចនៃប្រទេសឡាវ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


