ព័ត៌មានអន្ដរជាតិ
រុស្សី រកឃើញបន្ទាយយោធា អ៊ុយក្រែន ផ្ទុកអាវុធ គ្រឿងផ្ទុះ និងថ្នាំពេទ្យ សម្រាប់ទាហាន
យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានរកឃើញទីស្នាក់ការកណ្តាលនៃអង្គភាពការពារទឹកដីអ៊ុយក្រែននៅក្នុងទីក្រុងកំពង់ផែ Kherson ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទីស្នាក់ការនោះមានទីតាំងនៅក្នុងសាលាមួយ ហើយវាជា “បន្ទាយ” ប្រចាំតំបន់សម្រាប់យោធាអ៊ុយក្រែន ។
RIA បាននិយាយថា អគារនេះពោរពេញទៅដោយប្រអប់គ្រាប់កាំភ្លើង អាវុធ គ្រឿងផ្ទុះ និងថ្នាំពេទ្យជាដើម ហើយទាហានរុស្ស៊ីក៏បានយកអាវុធ និងគ្រាប់កាំភ្លើងទាំងអស់ចេញពីទីតាំងនោះផងដែរ ។

គួរបញ្ជាក់ថា Kherson គឺជាទីក្រុងធំដំបូងគេបង្អស់របស់អ៊ុយក្រែនដែលកងកម្លាំងរុស្ស៊ីវាយដណ្ដើមយកបាន បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ មេ UN ឲ្យ រុស្ស៊ី និង អ៊ុយក្រែន ផ្អាកប្រយុទ្ធគ្នា ៤ ថ្ងៃសិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


