ព័ត៌មានអន្ដរជាតិ
មេ UN ឲ្យ រុស្ស៊ី និង អ៊ុយក្រែន ផ្អាកប្រយុទ្ធគ្នា ៤ ថ្ងៃសិន
ប្រមុខអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឲ្យមានការផ្អាកប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនរយៈពេល ៤ ថ្ងៃដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ទៅ ស្របពេលនឹងថ្ងៃបុណ្យ Orthodox Easter ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយបែបនេះនៅមុខរូបចម្លាក់ “Knotted Gun” ដែលជានិមិត្តរូបតំណាងឲ្យការគ្មានអំពើហិង្សានៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ ។
លោកបាននិយាយថា ការផ្អាកក្នុងការប្រយុទ្ធគ្នានឹងអនុញ្ញាតឲ្យមានការឆ្លងកាត់ដោយសុវត្ថិភាពរបស់ជនស៊ីវិលចេញពីតំបន់ជម្លោះ និងអនុញ្ញាតឲ្យស្ថាប័នពិភពលោកផ្តល់ជំនួយមនុស្សធម៌សង្គ្រោះជីវិតដល់ប្រជាជននៅទីក្រុង Mariupol និងតំបន់ដែលរងគ្រោះខ្លាំងជាងគេផ្សេងទៀត ។

ទន្ទឹមនោះលោក Guterres បានអំពាវនាវឲ្យទាំងជនជាតិរុស្សី និងអ៊ុយក្រែន បិទមុខកាណុងកាំភ្លើង និងបង្កើតផ្លូវទៅកាន់ទីសុវត្ថិភាពជាបន្ទាន់សម្រាប់មនុស្សជាច្រើនដែលមានហានិភ័យ ។
ជាចុងក្រោយលោក Guterres បានជំរុញភាគីទាំងពីរឲ្យជួយសង្គ្រោះជីវិតជនស៊ីវិល បញ្ឈប់ការបង្ហូរឈាម និងការបំផ្លិចបំផ្លាញទាំងឡាយ ហើយរក្សាជំនឿជាមួយនឹងអត្ថន័យ និងសារនៃបុណ្យ Easter ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


