Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN នឹងទៅជួបលោក Putin ផ្ទាល់នៅ មូស្គូ

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នឹងធ្វើទស្សនកិច្ចរដ្ឋធានីរុស្ស៊ី នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

This image has an empty alt attribute; its file name is unifeed190607j-1024x576.jpg
លោក Antonio Guterres (ឆ្វេង) និងលោក Vladimir Putin

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក Guterres ​ជួប​ទល់​មុខ​ជាមួយ​លោក Putin ចាប់​តាំង​ពី​ការ​លុកលុយ​អ៊ុយក្រែន ​បាន​ចាប់​ផ្តើម​កាល​ពី​ចុង​ខែ​កុម្ភៈ។

ក្នុងដំណើរទស្សនកិច្ចនោះ លោកក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ផងដែរ។

This image has an empty alt attribute; its file name is russiafm_1200x768_1200x768.webp
លោក Sergei Lavrov

អ្នកនាំពាក្យម្នាក់និយាយថា លោក Guterres សង្ឃឹមថា នឹងលើកឡើងអំពីអ្វីដែលអាចធ្វើបាន ដើម្បីនាំមកនូវសន្តិភាពដល់អ៊ុយក្រែនជាបន្ទាន់ ខណៈសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្តចូលសប្តាហ៍ទីប្រាំបី។

ក៏មានលទ្ធភាពដែរថា លោក Guterres អាចជួបជាមួយលោកប្រធានាធិបតី Volodymyr Zelenskyy ក្នុងប្រទេសអ៊ុយក្រែន នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ពិធីការិនីជប៉ុន ហូរទឹកភ្នែក ពេលអានប៉ះចំព័ត៌មាន រុស្ស៊ី មួយ (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម