Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី នឹងមិនអាចកាន់កាប់ភាគខាងកើត អ៊ុយក្រែន មុន “ទិវាជ័យជម្នះ” របស់អតីតសហភាពសូវៀតឡើយ

បានផុស

នៅ

កងទ័ពរុស្ស៊ីកំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកាន់កាប់ភាគខាងកើតអ៊ុយក្រែននៅមុន “ទិវាជ័យជម្នះ” របស់អតីតសហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ ប៉ុន្តែ​កងកម្លាំង​រុស្ស៊ី​កំពុង​តស៊ូ​ ចំពេល​ក៏មានការ​តស៊ូ​របស់​អ៊ុយក្រែនដូចគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ ដោយដកស្រង់សម្តីមេដឹកនាំក្រុមសកម្មប្រយុទ្ធគាំទ្ររុស្ស៊ីនៅសាធារណរដ្ឋ Donetsk, ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថា ក្បួនដង្ហែរដើម្បីរំលឹកជ័យជម្នះរបស់សូវៀតក្នុងសង្គ្រាមលោកលើកទី ២ នៅថ្ងៃទី ៩ ខែឧសភា នឹងមិនត្រូវបានធ្វើឡើងនៅថ្ងៃនោះទេ ។

មេដឹកនាំរូបនេះបាននិយាយថា ក្បួនដង្ហែនឹងត្រូវធ្វើឡើង បន្ទាប់ពីកងកម្លាំងរុស្ស៊ីទទួលបានការគ្រប់គ្រងពេញលេញលើតំបន់នេះ ប៉ុន្តែការគ្រប់គ្រងសាធារណរដ្ឋ Donetsk ត្រឹមថ្ងៃទី ៩ ខែឧសភា ទំនងជាមិនអាចទៅរួចនោះទេ ។

ចំណែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរុស្ស៊ី Meduza បានរាយការណ៍ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងវិមានក្រឹមឡាំងថា ប្រជាមតិស្តីពីការចូលជាសមាជិកសហព័ន្ធរុស្ស៊ីរបស់សាធារណរដ្ឋ Donetsk, សាធារណរដ្ឋ Luhansk និងទីក្រុង Kherson អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៤ និង ១៥ ខែឧសភា ជំនួសវិញ ។

Meduza បានចុះផ្សាយថា ការលើកថ្ងៃសម្រាប់ការប្រកាសគ្រប់គ្រងតំបន់ទាំងនោះ គឺដោយសារការបរាជ័យរបស់កងទ័ពជួរមុខរបស់រុស្ស៊ី ហើយវាអាចនឹងមានការពន្យារពេលបន្ថែមទៀតសម្រាប់ហេតុផលស្រដៀងគ្នានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប្រទេស ណាតូ មួយនេះអាចទិញប្រព័ន្ធខែលការពារដែនអាកាសកញ្ចប់ទី ២ ពី រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម