ព័ត៌មានអន្ដរជាតិ
ប្រទេស ណាតូ មួយនេះអាចទិញប្រព័ន្ធខែលការពារដែនអាកាសកញ្ចប់ទី ២ ពី រុស្ស៊ី
លោក Ismail Demir ប្រធានឧស្សាហកម្មការពារជាតិតួកគី (SSB) បាននិយាយប្រាប់ទូរទស្សន៍ TRT កាលពីល្ងាចថ្ងៃពុធថា ប្រទេសតួកគីអាចទិញកញ្ចប់ទី ២ នៃប្រព័ន្ធខែលការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ។

លោក Ismail Demir បាននិយាយថា ការទិញប្រព័ន្ធខែលការពារដែនអាកាស S-400 លើកទី ២ ដែលផលិតដោយរុស្ស៊ីគឺស្ថិតនៅលើតុតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ និងចាំតែការចុះហត្ថលេខាប៉ុណ្ណោះ ។
ទន្ទឹមនោះ វាក៏កើតឡើង ស្របពេលដែលកាលពីសប្តាហ៍មុនប្រទេសជាសមាជិកអង្គការណាតូមួយនេះបានប្រកាសថា តួកគីមិនមានគម្រោងបោះបង់ចោលការទិញប្រព័ន្ធខែលការពារ S-400 របស់រុស្ស៊ីនោះទេ ពោលជាការជំនួសការទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយសហរដ្ឋអាមេរិក ។

ក្នុងឆ្នាំ ២០០២ តួកគីបានចូលរួមជាមួយសម្ព័ន្ធមិត្តណាតូមួយចំនួនទៀតដែលបានយល់ព្រមទិញយន្តហោះចម្បាំង F-35 ហើយ ៥ ឆ្នាំក្រោយមកបានឈានដល់កិច្ចព្រមព្រៀងដើម្បីចូលរួមក្នុងការផលិតយន្តហោះប្រភេទនេះដោយខ្លួនឯង ដែលជាកិច្ចព្រមព្រៀងមួយមានតម្លៃរាប់ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មតួកគី ។
ប៉ុន្តែអាមេរិកមិនយល់ស្របនឹងកិច្ចព្រមព្រៀងទិញប្រព័ន្ធខែលការពារដែនអាកាស S-400 របស់តួកគីនោះទេ ។ ទោះជាយ៉ាងណាក៏ដោយតួកគីទទូចថា ប្រព័ន្ធខែលការពារដែនអាកាស S-400 នឹងមិនត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធណាតូនោះទេ ហើយនឹងមិនបង្កការគំរាមកំហែងដល់សម្ព័ន្ធភាពមួយនេះឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ មកដឹងប្រវែងតុដែលលោក Putin តែងដាក់ចរចាជាមួយមេដឹកនាំកំពូលៗ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


