Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ បង្អាក់​ផែនការ​​រុស្ស៊ី ​ក្នុង​ការ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ

បានផុស

នៅ

សេវាសន្តិសុខអ៊ុយក្រែនបានអះអាងថា ខ្លួនបានឃាត់ខ្លួន ភ្នាក់ងាររុស្ស៊ី ដែលកំពុងរៀបចំការវាយប្រហារភេរវកម្ម។

សេវានេះបានចោទប្រកាន់ ភ្នាក់ងាររុស្ស៊ីថា មានគម្រោងបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរលើទឹកដីរុស្ស៊ីឬបេឡារុស ជាផ្នែកនៃប្រតិបត្តិការក្លែងក្លាយ ដើម្បីទម្លាក់កំហុសលើអ៊ុយក្រែន។

This image has an empty alt attribute; its file name is iran-admits-it-shot-down-jetliner-by-mistake.webp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអ៊ុយក្រែននិយាយថា រុស្ស៊ីបានរៀបចំផែនការ ប្រើប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះចល័ត ដើម្បីបាញ់ប្រហារយន្តហោះស៊ីវិល។

ទោះបីជាយ៉ាងណាក៏ដោយ​ ព័ត៌មាននេះមិនអាចផ្ទៀងផ្ទាត់ដោយ Sky News បានទេ ហើយវាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា ព័ត៌មានត្រូវបានបំប៉ោងដោយភាគីទាំងពីរ។

This image has an empty alt attribute; its file name is f8d7be26-ea3b-4d05-83f9-78324994ad4c-1024x682.jpg

អ៊ុយក្រែននិយាយថា ខ្លួនបានឃុំខ្លួនមនុស្សពីរនាក់ដែលមានសញ្ជាតិពីរ រួមជាមួយអ្នកសមគំនិតម្នាក់។

ពីមុន កងជីវពលគាំទ្ររុស្ស៊ី ត្រូវបានចោទប្រកាន់ថា បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរនៅអ៊ុយក្រែនក្នុងខែកក្កដាឆ្នាំ២០១៤។

This image has an empty alt attribute; its file name is 66465_mh17_73600-1024x538.jpg

មនុស្សសរុបចំនួន ២៩៨ នាក់បានស្លាប់ នៅពេលជើងហោះហើរក្រុមហ៊ុន Malaysia Airlines ហោះពីទីក្រុង Amsterdam ទៅ Kuala Lumpur ត្រូវបានបាញ់ទម្លាក់។

យ៉ាងណាក្តី រុស្ស៊ីបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ អ៊ុយក្រែន ដណ្តើមយកបានតំបន់ជុំវិញទីក្រុងធំ លំដាប់ទី២ មកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម